ប្រតិភូក្រុមហ៊ុនរថយន្ត Mercerdes benz G63 ធំជាងគេប្រចាំប្រទេសចិន ចូលមកទស្សនកិច្ចនៅកម្ពជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង!

ប្រតិភូក្រុមហ៊ុនរថយន្ត Mercerdes benz G63 ធំជាងគេប្រចាំប្រទេសចិន ចូលមកទស្សនកិច្ចនៅកម្ពជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តតំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៣ បានអញ្ជើញមកទទួលថ្នាក់ដឹកនាំប្រតិភូក្រុមហ៊ុនរថយន្ត Mercedes Benz ប្រចាំប្រទេសចិនដឹកនាំដោយលោក វ៉ាង លូ យ៉ុន ប្រធានក្រុមហ៊ុនរថយន្ត Mercerdes benz G63 ធំជាងគេប្រចាំប្រទេសចិន ចូលមកទស្សកិច្ចនៅកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលស្ថិតនៅ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានបង្ហាញសង្ខេបពីសក្តានុពលរបស់ខេត្តស្ទឹងត្រែង ជាមួយនឹងការទាក់ទាញការចាប់អារម្មណ៍ ដើម្បីឲ្យគណៈប្រតិភូរថយន្ត Mercedes Benz ប្រចាំប្រទេសចិន សិក្សានិងចាប់យកការបណ្តាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា ហើយក៏សង្ឃឹម ថានឹងទទួលបានការវិនិយោគពីបរទេសមកកាន់ ខេត្តមួយនេះ ក៏ដូចជាលំហូរភ្ញៀវ ទេសចរមកទស្សនាខេត្ត និង ប្រទេសកម្ពុជាច្រើនឡើងៗផងដែរ។
ឯកឧត្តមបន្តថានេះជាមោទនភាពដែលរដ្ឋបាលខេត្ត បានទទួលស្វាគមន៍ ក្នុងពេលប្រទេសកម្ពុជាបាននឹងកំពុងមាន ស្ថេរភាព សន្តិភាព ការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោក វ៉ាង លូ យ៉ុន ប្រធានក្រុមហ៊ុនរថយន្តMercerdes benz G63 ធំជាងគេប្រចាំប្រទេសចិន បានថ្លែងអំណរ
គុណដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនិងសន្យាថានឹងនាំ យកនូវអ្វីដែលពួកគាត់បានទទួលសណ្តាប់និងបានឃើញផ្ទាល់ នៅពេលនេះ ទៅពន្យល់ ដល់អ្នកវិនិយោគ ធុរជនរបស់ប្រទេសខ្លួន មកបណ្តាក់ទុននៅខេត្តនេះ និងខេត្ត រាជធានីផ្សេងទៀត នៃប្រទេសកម្ពុជា ៕
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូរថយន្តMercerdes benz ប្រចាំប្រទេសចិនមានចំនួន១៤គ្រឿង ចូលមកកម្ពជាមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨មិនា២០២៣ ដោយចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង និងត្រលប់ទៅវិញតាមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។KMK TV ONlINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *