(ខេត្ដស្វាយរៀង)៖ រថយន្តខ្នាតយក្យជា ច្រើនគ្រឿងដែលសង្ស័យ ដឹកទំនិញគេចពន្ធ ចូលចូលទៅ ប្រទេសវៀតណាម តាមច្រក របៀងគោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យខូចផ្លូវក្នុងភូមិ ហើយពេលខ្លះបណ្ដាល ឲ្យទាក់ដាច់ខ្សែភ្លើងផងដែរ ដែលជាក្តីបារម្ភ សម្រាប់បងប្អូន ប្រជាពលរដ្ឋរស់នៅទីនោះ ក្រែងមានគ្រោះថ្នាក់ ណាមួយកើតឡើងដោយ យថាហេតុ។
ប្រភពពីប្រជាពលរដ្ឋបា នប្រាប់អ្នកសារព័ត៌មាន អោយដឹងថា រថយន្តធុនធំជាច្រើន គ្រឿងដឹកទំនិញសំពីង សំពោងទៅប្រទេសវៀតណាម ក្នុងរថយន្តនោះមាន បង្កប់ទៅដោយគ្រឿង អេឡិចត្រូនិកជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក..៘
ប្រភពបន្តថាទំនិញ ទាំងនោះដឹកជញ្ជូនពីប្រទេស ថៃឆ្លងកាត់ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ដោយសង្ស័យគេចពន្ធ អាចនឹងចូលហោប៉ៅ របស់មន្ត្រីមួយចំនួនទៅវិញ ពិសេសនៅតំបន់ នោះស្ថិតក្រោមការ គ្រប់គ្រងរបស់លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ តែម្តង សង្ស័យថា លោក យ៉ន សុផល មិនដឹងឬមួយដឹង ហើយមិនមានចំណាត់ការ? ទៅលើរថយន្តដឹកទំនិញ គេចពន្ធជាច្រើន គ្រឿងនៅពេលយប់ ឆ្លងកាត់តាមច្រករបៀង (គោកតែក) ស្រុកចន្ទ្រា ទៅប្រទេសវៀតណាម។
ពាក់ព័ន្ធនឹងរថយន្តធំៗ ដឹកទំនិញឆ្លងកាត់តាម ច្រករបៀបខាងលើសង្ស័យ ថាអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធបានត្រូវរ៉ូវគ្នាអស់ ហើយមើលទៅ ទើបរថយន្តទាំងនេះ ចេញចូលបានយ៉ាងរលូន បែបនេះ។ សូមគោរពជូន ឯកឧត្តមម៉ែន វិបុល ជួយពិនិត្យមើលលោកអភិបាល ស្រុកចន្ទ្រាផង ជាពិសេសគឺលោក វរសេនីយ៍ទោយ៉ន សុផល មិនគួរបណ្ដែតបណ្ដោយ ឲ្យក្រុមរថយន្តធំៗ ទាំងនោះដឹកទំនិញ គេចពន្ធបានយ៉ាង ងាយស្រួលបែបនេះទេ។
ទោះជាយ៉ាងណាក្ដី មហាជនរង់ចាំមើល ថាតើមន្ត្រីពាក់ព័ន្ធទាំង អស់នៅក្នុងស្រុកចន្ទ្រា ក៏ដូចជាលោកយ៉ន សុផល ហ៊ានពិនិត្យនិងមាន ចំណាត់ការការលើ ក្រុមរថយន្តដឹកទំនិញ គេចពន្ធឆ្លងដែនទៅ ប្រទេសវៀតណាមដែរឬទេ? អង្គភាពសារព័ត៌មានយើង និងរង់ចាំធ្វើការផ្សាយ ជាបន្តបន្ទាប់។ ប្រសិនបើមានការពន្យល់ ឬបកស្រាយ ពីរអាជ្ញាធរពាក់ព័ន្ធនិងសម៉ី ភាគីរៀងរាល់ម៉ោងធ្វើការ ៕ មួន រិទ្ធីយ៉ា