(ខេត្តប៉ៃលិន)៖ នៅសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈ កម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សាត្រៀមរៀប ចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅ ខេត្តប៉ៃលិន នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័កព.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយបរិយាកាស សប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ដោយអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ទៅលេងអង្គរសង្ក្រាន្ត និងថ្នាក់ដឹកនាំខេត្ត រៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្ត សប្បាយតាមខេត្តរៀងៗខ្លួន ដូច្នេះរដ្ឋបាលខេត្ត ប៉ៃលិននឹងរៀបចំធ្វើ សង្រ្កាន្តឆ្នាំថ្មី នៅទីតាំងសំខាន់ៗ មួយចំនួនក្នុងខេត្ត ដូចជា៖ បរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ណែ នាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នា ត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងាររៀប ចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសការរៀប ចំស្តង់តាំងពិព័ណ៌ តាមមន្ទីរអង្គភាព ការតុបតែងលម្អភ្លើង ពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ជាពិសេស តំបន់ទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និង ផ្សារព្រំជាដើម ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តវិធានការ ទប់ស្កាត់ការចម្លងរីករាល ដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើ អោយ ស្ថានភាពប្រទេសមក ល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ អាចមានបងប្អូន ប្រជាពលរដ្ឋយើង មកដើរលេងកម្សាន្ត នៅខេត្តប៉ៃលិនយើងច្រើន ដូច្នេះសូមអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សហការជាមួយ សមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងណា ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ប្រជាពលរដ្ឋអោយ បានល្អគ្រប់គោលដៅ ជាពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋាននានា និងកន្លែងប្រមូលផ្តុំ មនុស្សច្រើនផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ គឺនឹងប្រព្រឹត្តិទៅរយះពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានទេពធីតា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោ រាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទ ព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ៕