(ខេត្តប៉ៃលិន)៖ លោកជំទាវអភិបាលខេត្ត បានអញ្ចើញជួបសំណេះ សំណាលជាមួយបងប្អូន អាជីវករលក់ដូរ នៅជើងភ្នំយ៉ាតក្បែ អាស្រមលោក យាយយ៉ាត ចំនួន ១៣៦នាក់ នារសៀលថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន បានមានប្រសាសន៍ ណែនាំដល់អាជីវករ លក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សា អនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាព តំបន់បេតិកភណ្ឌវប្បធម៌ ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេសគឺទាក់ទាញភ្ញៀ វជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយរួម ចំណែកក្នុងការជំរុញកំ ណើនសេដ្ឋកិច្ច ជីវភាពរបស់ ប្រជាពលរដ្ឋឱ្យបានកាន់ តែល្អប្រសើរឡើង។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ លើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀប ចំសណ្តាប់ធ្នាប់ និង កែរលម្អសោភ័ណភាព នៅក្នុងខេត្តយ៉ាង សស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋាន ទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាព ស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយ ជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូន អាជីវករលក់ដូរ នៅជើងភ្នំយ៉ាត ក្បែរអាស្រមលោក យាយយ៉ាតទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណ ភាពសាធារណៈក្នុងខេត្ត ក្នុងនាមជា ប្រជាពលរដ្ឋល្អផងដែរ ។
សូមបញ្ជាក់ថា៖ ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញ នៅក្នុងខេត្តប៉ៃលិន ដោយមានទីតាំងស្ថិត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជាបេះដូងនៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំង ឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាម ជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយគន់ សំណង់ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជទៀនធូប ដាក់កម្រងផ្កា ថ្វាយជូនរូបសំណាក លោកយាយយ៉ាត ដើម្បីបួងសួងសុំសេចក្តី សុខសេចក្តីចម្រើន និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ៕