ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ នៅវត្តកោះប្រាក់

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ និងព្រះវិជ័យញាណ យុង កុសល អនុប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកប្រធាន សមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ ខេត្តកណ្តាល បាននិមន្ត និងអញ្ជើញចុះធ្វើ សកម្មភាពនៅវត្តកោះប្រាក់ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ចំនួន ៣ ដូចខាងក្រោម ៖

១. ប្រគល់អំណោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់ពលរដ្ឋជួប ការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ។

២. សំណេះសំណាល និងធ្វើបទបង្ហាញអំពី សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ប្រគេនដល់ព្រះសង្ឃ និងថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកណ្តាល។

៣. ប្រគេនទេយ្យទានឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ រួមមាន ៖ កាហ្វេសុខភាព និងសាប៊ូ ដល់ព្រះសង្ឃ ចំនួន ១៥អង្គផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *