ស្ទឹងត្រែងៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៤កុម្ភៈ២០២៣នេះបានរួមគ្នាស្វែងរកជនរងគ្រោះ៤នាក់ដែលបានបាត់ខ្លួនក្នុងករណីលិចទូកនៅតំបន់ទឹកកួចខ្លាំងក្នុងភូមិសាស្រ្តដងទន្លេមេគង្គម្តុំកន្ទុយកោះហាន ស្ថិតនៅឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
មេឃុំកោះស្នែង លោក វ៉ា សំផន បានអោយដឹងថាមានប្រជាពលរដ្ឋរស់នៅមូលដ្ឋានរបស់លោក ដោយពួកគេបានធ្វើដំណើរដោយទូកនេសាទត្រីមានចំនួន៨នាក់ជាក្រុមគ្រួសារឆ្ពោះទៅចំការនៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។លុះមកដល់ចំណុចទឹកហូរកួចខ្លាំងក៍បណ្តាលអោយលិចទូកតែម្តង ហើយនៅក្នុងហេតុការណ៍នោះ អ្នកខ្លះបានទាញសម្ភារៈលើទូកតោងហែល និងត្រូវបានទូកនេសាទ ផ្សេងទៀតបានឃើញនិងជួយសង្គ្រោះបាន៤នាក់ រីឯ៤នាក់ទៀតក្នុងនោះមានក្មេង២នាក់ត្រូវបានបាត់ខ្លួន។
ជនរងគ្រោះដែលបានបាត់ខ្លួន៤នាក់នោះ ១.ឈ្មោះ សុត មី ភេទប្រុស អាយុ៥៦ឆ្នាំ ២.ឈ្មោះ មី សុគ្រី ភេទស្រី អាយុ ២៥ឆ្នាំ ៣.ឈ្មោះ លួយ ចន្ទ្រា ភេទ ប្រុស អាយុ ៨ឆ្នាំ ៤.ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ ៦ឆ្នាំ អ្នកទាំង៤រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចនិងអាជ្ញាធរក៍កំពុងតែបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះផងដែរ។SN