លោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញជាអធិបតីក្នងពិធីសម្ភោធត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមតេយ្យសិក្សានៅភូមិបរឡយ!

ខេត្តរតនគិរី ៖ អគារមត្តេយ្យសិក្សា១ខ្នង ទំហំ ៦ម៉ែត្រx៣០ម៉ែត្រ មាន៥បន្ទប់ ជាអំណោយរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក្រោមការឧបត្ថមពីលោក ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាសប្បុរសជន ផ្តល់ជូនសហគមន៍ជនជាតិភាគតិច នៅភូមិបរឡយ ឃុំកិចុង ស្រុកបរកែវខេត្តរតនគិរី ដោយប្រសិទ្ធនាមថា «សាលាមត្តេយ្យសិក្សា ហ៊ុន សុីណាត បរឡយ» ត្រូវបានធ្វើពិធីសម្ពោធដាក់អោយដំណើរការ ជាផ្លូវការនាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព
លោក ជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
យោងតាមការឲ្យដឹងពីលោក ជិន សំណាង ម្ចាស់ហាងលក់ពេជ្យ CSNJ នៅភ្នំពេញ បានឲ្យដឹង អគារនេះ ចាប់ផ្ដើមសាងសង់នៅ ខែមេសា ឆ្នាំ២០២២ ទើបតែរួចរាល់ ហើយធ្វើពិធីសម្ភោធ ដាក់ឲ្យដំណើការជាផ្លូវការនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថា ប្រាក់ចំណាយសាងសង់សាលារួចរាល់អស់ ៦០០០០ដុល្លា ក៏ប៉ុន្តែបូកទាំងយកអំណោយមកចែកជូនក្មេងៗ និងក្រុមគ្រួសារប្រជាពលរដ្ឋក្នុងភូមិជាង ២០០គ្រួសារ ចំនួន ២លើកផងនោះ សរុបអស់ជាង ១០ម៉ឺនដុល្លារ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងលោក ជិន សំណាង ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចំណាយទាំងថវិការ ពេលវេលា និងកម្លាំងកាយចិត្ត
ក្នុងការ ធ្វើដំណើរដ៏វែងឆ្ងាយអញ្ជើញមកជា
អធិបតីក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការសាងសង់អគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋក្នុងភូមិបរឡយ ក៏ដូចបងប្អូនមកពីបណ្តាភូមិជិតៗនេះ អាចនាំកូន ក្មួយមកចូលសិក្សារៀនសូត្របានគ្រប់ៗគ្នា។ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ លោក ជិន សំណាង និងភរិយា ម្ចាស់ហាងពេជ្រCSNJ ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្នុងការសាងសង់សាលាមត្តេយ្យនៅទីនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តរតនគិរី ឲ្យកានតែប្រសើឡើង។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សប្រមាណជាង៣០០នាក់ ដែលបានចូលរួម លោក ជំទាវហ៊ុន សុីណាត បានមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មី នៃសាលាមត្តេយ្យសិក្សានៅភូមិបរឡយ ហើយមត្តេយ្យសិក្សាជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឲ្យកុមារជាជនជាតិដើមភាគតិចតូចៗបានទទួលការអប់រំ។ លោកជំទាវ ហ៊ុន សុីណាត បានស្នើសុំលោកមេភូមិ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗ ដែលនឹងត្រូវបានមកចូលរៀននៅទីនេះ សូមយកចិត្តទុកដាក់ប្រើប្រាស់សាលាមត្តេយ្យនេះ ឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាតអនាម័យ ឲ្យបានជាប់ជាប្រចាំ សមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូបៗ ទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអញ្ជើញកាត់ខ្សែ
បូសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យ
សិក្សាខាងលើនេះរួចមក លោកជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានចែកអំណោយជាស្បៀងអាហារដល់គ្រួសារទីទាល់ក្រ ជនពិការ ចាស់ជរា ចំនួន ២១៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម ក្នុងមួយកញ្ចប់រួមមាន ប្រេងក្រឡា ១ដប, បំពង់ហឺត ១បំពង់ និងថវិកា ១ម៉ឺនរៀល។ ដោយឡែកកុមារី កុមារា ដែលបានចូលរួម ទទួលបាន កាតាប១, ស្បែកជើង១គូរ រួមទាំងប៊ិច សៀវភៅមួយចំនួនផងដែរ។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *