ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង អញ្ចើញសម្ភោធអគាសិក្សា១ខ្នងនៅក្នុងសាលាវិទ្យាល័យ បុរីអូរស្វាយសែនជ័យ ដែលជាជំនួយអង្គការភ្លែន !

ស្ទឹងត្រែង÷ អគារសិក្សាចំនួន១ខ្នងក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ស្ថិតនៅ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត  ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នងមាន.០៦ បន្ទប់នេះ បានធ្វើឡើង ដោយមានការចូលរួមពី ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៦០០ នាក់។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ ។
ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និង ការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *