(ខេត្តបន្ទាយមានជ័យ)៖ បុរសរស់វ័យកណ្តាល ម្នាក់ជាជនសង្ស័យបាន រកគ្រប់ល្បិចទៅល្បួងក្មេងស្រី តាមហ្វេសប៊ុក ដល់ទន់ចិត្តហើយបាន ណាត់ជួយបំណង យកក្មេងស្រីនោះទៅ ដេកផ្ទះសំណាក់ តែណាងអាក្រក់ ត្រូវបងក្មេងស្រីដឹងទាន់ បានប្តឹងទៅអាវុធហត្ថ តាមចាប់ឃាត់ ខ្លួនបានកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចបេនឡាន ក្រុងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ហួត កើ ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរអ៉ីស្លាម មុខរបរជាងធ្មេញ រស់នៅបណ្តោះអាសន្នក្នុ ងភូមិតាជើង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ បានបញ្ជាក់ឲ្យបន្តទៀតថា នៅថ្ងៃកើតហេតុកន្លងមក ឈ្មោះ ហួត កើ ជាជនសង្ស័យនោះ បានរកគ្រប់ល្បិច ទៅល្បួងក្មេងស្រី ឈ្មោះ ជ ស ប អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ សព្វថ្ងៃមករស់នៅ ជាមួយនិងបង តាមហ្វេសប៊ុក រហូតដល់ទន់ចិត្ត បានណាត់ជួបក្មេងស្រី នោះ ឲ្យជិះរថយន្ត មកបន្ទាយមានជ័យ តែក្មេងស្រីនោះ មិនដឹងបានជិៈហួសទៅ ភ្នំពេញពេលនោះក្មេងស្រី អស់លុយបាន ឲ្យបងផ្ញើរលុយ ឲ្យខ្លួនជិះរថយន្តមកវិញ ហើយបាននិយាយ ប្រាប់បងតាមដំណើរ រឿងពេលនោះបងឈ្មោះ ជា ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានជិៈរថយន្តមក ខេត្តបន្ទាយមានជ័យមុន ហើយបានប្តឹអាវុធហត្ថ ឲ្យចាប់ជនសង្ស័យបាន នៅចំណុច បេនឡានក្រុង សិរីសោភ័ណ តែម្តង អាវុធហត្ថបានដកហូត វត្ថុតាងមាន មម៉ូតូហុងដា សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1K-5715 មួយគ្រឿង ទូរស័ព្ទ ដៃ២គ្រឿង ហើយបញ្ជូនមកទីបញ្ជាកា កងរាជអាវុធខេត្តដើម្បី ចាត់ការបន្ត។
ក្រោយឃាត់ខ្លួនតាមចម្លើយ របស់ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានប្រើប្រាស់ គណនីហ្វេសប៊ុកក្លែងក្លាយ ឆបោកជនរងគ្រោះ ក្នុងចេតនាមិនល្អលើ នារីរងគ្រោះខាងលើ ពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីលោកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវ បានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្ត នៅព្រឹក ទី២៨ ខែមករា ឆ្នាំ ២០២៣នេះ ដើម្បីដាក់ទោសទៅតាមច្បាប់៕