ភូមិចំនួន៤ ដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មីនៅសង្កាត់ស្ទឹងត្រែងត្រូវបានប្រកាសតែងតាំងមុខតំណែងមេភូមិថ្មី!


ស្ទឹងត្រែងៈរដ្ឋបាលសង្កាត់ស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៣បានរៀបចំពិធីប្រកាសតែតាំងមុខតំណែងមេភូមិចំនួន៤រូបដែលក្នុងនោះមានភូមិភ្នំធាតុ ភូមិរាជានុកូល២ ភូមិអូរពងមាន់១ និង ភូមិអូរពងមាន់២ ដោយមានការចូលរួមពីលោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមានការរួមពីនាយប៉ុស្តិ័រដ្ឋបាល មេភូមិ អនុភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅក្នុងរបាយការណ៍លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានអោយដឹងថារដ្ឋបាលសង្កាត់បានរៀបចំបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវស្នើសុំបំបែកភូមិ ក្នុងសង្កាត់ស្ទឹងត្រែងក្នុងនោះភូមិព្រែកត្រូវបានបំបែកជា២ភូមិ និងភូមិរាជានុកូលបំបែកជា៤ភូមិ និងបានបញ្ជូនរបាយការណ៏ទៅក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចជាផ្លូវការតាមប្រកាស

លេខ៦៨៤១ប្រ.កចុះថ្ងៃទី២៩វិច្ឆកា២០២២របស់
ក្រសួងមហាផ្ទៃស្តីពីការ បង្កើតភូមិនៃខេត្តស្ទឹងត្រែងនិងលិខិតលេខ០៣៧/២៣ ស.ជ.ណ ចុះថ្ងៃទី១៨

មករា២០២៣របស់រដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីការជ្រើសមេភូមិ អនុភូមិ និងសមាជិកភូមិនៃភូមិបង្កើតថ្មី។
លោកចៅសង្កាត់បន្តថានៅព្រឹកថ្ងៃដដែលក្រុមប្រឹក្សាសង្កាត់បានធ្វើការបោះឆ្នោតជ្រើសរើសមេភូមិ ជាឯកច្ឆ័នសម្លេង១០/១០រូបនិងបានរៀបចំពិធីប្រកាសទទួលស្គាល់តែម្តង។
លោកបញ្ជាក់ថាមេភូមិទាំង៤ដែលត្រូវបានតែងតាំងនេះទី១លោក ឈួរ ឡេងហុង ជាមេភូមិភ្នំធាតុ ទី២.លោកស្រី សំ អាន ជាមេភូមិរាជានុកូល២ ទី៣លោក ភូ ឌិ ជាមេភូមិអូរពងមាន់១ និងទី៤ លោក ម៉ិច លាងហ៊ី ជាមេភូមិ អូរពងមាន់២។
មេភូមិទាំង៤ដែលទើបប្រកាសតែងតាំងមុខតំណែងបានថ្មីបានប្តេជា្ញ គោរពតាមគោលការណ៏ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងសហការជាមួយអាជ្ញាគ្រប់លំដាប់ថ្នាក់ដើម្បីចូលអភិវឌ្ឍន៏ភូមិឃុំអោយមានភាពរីកចំម្រើន។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *