ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែងៈឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីនៅពិធី ប្រកាសចូលកាន់មុខតំណែងលោក គឹមពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងថ្មីជំនួសលោក មិញ ស៉ីចាយ ដែលត្រូវទៅកាន់តំណែងជាប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងវិញ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។
ថ្លែងនៅក្នុងពិធី ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានក្រើនរំលឹកដល់ប្រធានមន្ទីរថ្មីត្រូវបន្តការសហការ និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្ត និងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយលើករណីទំនាស់ដីធ្លី។
លោក គឹម ពិសិដ្ឋ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងថ្មី បានឡើងប្តេជ្ញា
១.គោរព និងអនុវត្តតាមគោលការណ៍ច្បាប់និងមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងនិងរដ្ឋបាលខេត្ត ឲ្យបានជាដាច់ខាតនិងមតិណែនាំរបស់ថ្នាក់ដឹកនាំក្រសួងក៏ដូចជាទិសដៅការងាររបស់រដ្ឋបាលខេត្តនិងអង្គភាពពាក់ព័ន្ធនានា បន្តនិរន្តរភាពការងារក្នុងមន្ទីរលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋស្របតាមគោលការណ៍(ធ្វើឲ្យទាន់ពេលធ្វើឲ្យលឿននិងមានតម្លាភាព)។
២.គោរព និងពង្រឹងការអនុវត្តគោលនយោបាយនានារបស់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលខេត្តដែលបានដាក់ចេញឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីបន្តរក្សាបាននូវសុខដុមនីយកម្មសង្គម និងការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។
៣.ប្តេជ្ញាបំពេញតួនាទីភារកិច្ចប្រកបដោយមនសិកាវិជ្ជាជីវះ ស្មោះត្រង់តម្លាភាពការទទួលខុសត្រូវខ្ពស់និងធ្វើជាសេនាធិការឲ្យក្រសួងនិងរដ្ឋបាលខេត្តលើអភិបាលកិច្ចដីធ្លីក្នុងខេត្ត។
៤.ប្តេជ្ញាចូលរួមចំណែកលើកកម្ពស់វិស័យគ្រប់គ្រងដីធ្លីក្នុងខេត្តតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ឲ្យកាន់តែប្រសើរឡើង។
៥.សហការយ៉ាងជិតស្និទ្ធជាមួយគ្រប់មន្ទីរអង្គភាពរដ្ឋបាលមូលដ្ឋាន វិស័យឯកជននិងដៃគូអភិវឌ្ឍន៍ដើម្បីកៀគរធនធាន និងធានាបាននូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គមព្រមទាំងរួមចំណែកជំរុញឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងមូលដ្ឋាន។
៦.ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាពនិងគ្រប់ផ្នែកពាក់ព័ន្ធក្នុងខេត្តក៏ដូចជាមន្ទីរអង្គភាពជំនាញផ្សេងៗទៀតឲ្យមានភាពប្រទាក់ក្រឡាគ្នានិងថែទាំសាមគ្គីភាពផ្ទៃក្នុងនិងអង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាពនិងប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ថា: យោងប្រកាសលេខ០០២ដនស/ប្រក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ស្តីពីការសម្រួលភារកិច្ចមន្ត្រីរាជការចំនួន២រូបមានដូចខាងក្រោម៖
១.លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង។
២.លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។


SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *