កម្ពុជាបណ្តេញជនជាតិវៀតណាម ៣៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ពាក់ព័ន្ធបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន

(ភ្នំពេញ)៖ កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៨នាក់ (ស្រី១១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វា រព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការ បណ្តេញជនបរទេសចេញពី ព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចឆ្លងដែនខុសច្បាប់ អនុវត្តទោសចប់ (បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានជន បរទេសមិនមែនអន្តោប្រវេសន្ត នៃអគ្គនាយកអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *