(ខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន កិត្តិយសសមាគមន៍ សង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធាន អនុប្រធាន សាខាគយ និងរដ្ឋាករខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាល ជាមួយនិវត្តជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយ និងរដ្ឋាករ ព្រមទាំងរតនគារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ
លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីធ្វើការសំណេះ សំណាល សួរសុខទុក្ខ ជាមួយ អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលនិវត្ត នៅអង្គភាពក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្តីនឹករលឹក។
នេះបានបង្ហាញឱ្យឃើញ យ៉ាងច្បាស់នូវការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ព្រមទាំង ក្រសួងក៏ដូចជាសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ចំពោះសុខទុក្ខរបស់ លោក-លោកស្រី ដែលជានិវត្តជន ជាអតីតថ្នាក់ដឹកនាំ មន្ត្រីរាជការនៅ អង្គភាព ថ្នាក់មូលដ្ឋាន ក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងខេត្តកំពង់ធំ។ និវត្តជនដែលបានអញ្ជើញ ចូលរួមក្នុងពិធីនាឱកាសនេះ មិនបានអញ្ជើញមកគ្រប់គ្នាឡើយ ដោយសារ មានទីលំឋាននៅឆ្ងាយ និងមួយចំនួនទៀត ចាស់ជរា មានជំងឺប្រចាំកាយ នឹងមួយចំនួនទៀត ជាប់រវល់បំពេញភារកិច្ចផ្ទាល់ខ្លួន។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថាមានការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងឱ្យ តម្លៃទៅលើនិវត្តនជាជន ដែលបានខិតខំបំពេញការងារ នៅក្នុងមន្ទីរអង្គភាពរបស់ ខ្លួនកន្លងមកចម្រើនជាលំដាប់។
ដូច្នេះប្រសិនបើនិវត្តជន មានបញ្ហាសុខភាព មរណភាព ក្រសួងនិងរៀបចំជាកញ្ចប់ថវិកា ដើម្បីចុះសួរសុខទុក្ខ និងផ្ដល់ ថវិកាសម្រាប់ដល់អ្នក មរណភាពដើម្បីឱ្យពួកគាត់ យកទៅប្រើប្រាស់ឱ្យ បានសមស្រប មានតម្លាភាពផងដែរ។
សូមបញ្ជាក់ផងដែរថា ស្ថិតិមន្ត្រីរាជការដែលបានចូលនិវត្តន៍ របស់អង្គភាពនៅ ថ្នាក់មូលដ្ឋានស្ថិតក្រោម ឱវាទ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ធំ មនិវត្តជនសរុបចំនួន៤៩នាក់ ស្រី៤៩នាក់ ដែលក្នុងនោះមាន÷ ១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តសរុបចំនួន២១នាក់ ស្រី០៥នាក់។ ២-រតនាគារខេត្ត សរុបចំនួន០៦នាក់ ស្រី០១នាក់។ ៣-សាខាពន្ធដារខេត្តសរុបចំនួន២២នាក់ ស្រី០៦នាក់។ ៤-សាខាគយនិងរដ្ឋាករខេត្តពុំមាននិវត្តជននោះទេ និវត្តជនក្នុង១នាក់ទទួល បានថវិកា១៥ម៉ឺនរៀល ជាថវិការបស់សមាគមសង្គហៈ មិត្តបុគ្គលិកមន្ត្រី រាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រម៉ា១ ជាអំណោយរបស់លោកជំទាវ អ៉ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន ប្រធាន កិត្តិយសសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕