លោកឧត្តមសេនីយ៍ទោ ហួត សុធី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាំយកស្បៀងអាហារឧបត្ថម្ភកម្លាំង នគរបាលនៅសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ

(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដនាំស្បៀងអាហារជាលើកទី២ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ឧបត្ថម្ភដល់កម្លាំង នគរបាលឈរជើងនៅ សមរភូមិមុខព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គង់ផ្គត់តម្រូវ ការប្រចាំថ្ងៃ។

ស្បៀងអាហារដែល នាយឧត្តមសេនីយ៍ ស ថេត ចាត់លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកទៅឧបត្ថម្ភ កម្លាំងឈរជើង នៅសមរភូមិមុខ គឺសាច់ក្រក ចំនួន៥០០គីឡូក្រាម ( សាច់ជ្រូក ២៥០គីឡូក្រាម នឹងសាច់គោ ២៥០គីឡូក្រាម) ។

ក្នុងនោះត្រូវបានបែងចែកទៅ វរនគរបាលការពារ ព្រំដែនគោកលេខ ៧០២ ចំនួន១០០គីឡូក្រាម, វរនគរបាលការពារព្រំដែន គោកលេខ៩០៥ ចំនួន១០០គីឡូក្រាម និងទីបញ្ជាការនគរបាល ជាតិប្រចាំទិសភូមិភាគ៤ ចំនួន៣០០គីឡូក្រាម។

សូមជម្រាបថា នេះជាលើកទី២ ហើយដែលនាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកស្បៀងអាហារឧបត្ថម្ភដល់កម្លាំងនគរបាលជួរមុខ ដែលកាលពីលើកទី១ បាននាំយកសាច់ក្រក សាច់ជ្រូកចំនួន៥០០គីឡូក្រាម និងត្រីងៀតចំនួន៥០០គីឡូក្រាម ដើម្បីបែងចែកដល់វរនគរបាលការពារព្រំដែនគោក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *