មានក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​

(ភ្នំពេញ)៖ យោងតាមបណ្តាញ សង្គមការងារផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះថា មានពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការ របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​ តាមរយៈ​៖

១.ការផុសដោយធ្វើជារូបភាព​ ហើយផុសក្នុងក្រុមផ្សេងៗ របស់បណ្តាញសង្គមហ្វេសប៊ុក

២.កាត់តរូបគណនីរបស់សម្តេចបវធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បើផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)

និង៣. ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច។ ប្រភពដដែល បានបញ្ជាក់ថា ផេកផ្លូវការរបស់សម្តេចបវធិបតី​ ដែលមានអ្នកតាមដាន​ ១,៨លាននាក់ ដែលមានមានតំណភ្ជាប់ដូចខាងក្រោម៖

តំណភ្ជាប់: ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។

សូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន​ និងតាមដានផេកផ្លូវការ របស់សម្តេចបវរធិបតី​ ដែលមានតែមួយ​ ដូចបានបញ្ជាក់ជូននិង តាមរយ:តំណភ្ជាប់ខាងលើ​ ហើយមិនមានការផុស ក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *