រយៈពេលបីថ្ងៃចុងសប្តាហ៍នេះ ប្រជាពលរដ្ឋខ្មែរបន្តសម្រុក ឆ្លងចូរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ ប្រជាពលរដ្ឋខ្មែរបន្តសម្រុក ឆ្លងចូលទឹកដីកម្ពុជាវិញ តាមច្រកទ្វារព្រំដែន ខេត្តបាត់ដំបង ជិត៤ពាន់នាក់លទឹកដីកម្ពុជាវិញ តាមច្រកទ្វារព្រំដែន ខេត្តបាត់ដំបង ជិត៤ពាន់នាក់

(ខេត្តបាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបង បានអោយដឹងថា ចាប់ពីថ្ងៃទី២៧ ដល់២៩ខែមិថុនាឆ្នាំ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរ សម្រុកឆ្លងចូលទឹកដីកម្ពុជា តាមច្រកព្រំដែនខេត្តបាត់ដំបង មានចំនួន៣៨១២នាក់ ក្នុងនោះស្រ្តី១៧០៨នាក់ និងកុមារចំនួន១២៤នាក់ ។

របាយការណ៍បញ្ជាក់ លម្អិតថានៅថ្ងៃទី២៧ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា១.៣៤៤នាក់, ស្រី ៦១១នាក់, កុមារ ៤១នាក់, ក្នុងនោះពលករចំនួន ៧៨៣នាក់, ស្រី ៣៦៣នាក់ , ថ្ងៃទី២៨ខែមិថុនា ចំនួនប្រជាពលរដ្ឋ ត្រឡប់ចូលប្រទេស១.៣០១នាក់, ស្រី ៥៥៣នាក់, កុមារ ៥០នាក់, ក្នុងនោះពលករចំនួន ៨៥៥នាក់, ស្រី ៣៦៦នាក់ និងថ្ងៃទី២៩ មានប្រជាពលរដ្ឋឆ្លង ចូលកម្ពុជាតាមច្រកព្រំដែន ខេត្តបាត់ដំបងចំនួន ១.១៦៧នាក់, ស្រី ៥៤៤នាក់, កុមារ ៣៣នាក់, ក្នុងនោះពលករចំនួន ៩៨០នាក់, ស្រី ៤៥៥នាក់ ។

ខេត្តបាត់ដំបងមានច្រកទ្វារ ព្រំដែនឈមមុខគ្នាជា មួយប្រទេសថៃចំនួន៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ។

អ្នកនាំពាក្យរដ្ឋបាល ខេត្តខាងលើបានបញ្ជាក់ថា ស្របពេលដែលពលករខ្មែរ សម្រុក ត្រឡប់វិលចូលប្រទេសវិញ រដ្ឋបាល ខេត្តបាត់ដំបងបានសហការ ជាមួយបណ្តាខេត្តមួយចំនួន ជួយដឹកជញ្ជូនពលករកម្ពុជា វិលត្រឡប់តាម ច្រកព្រំដែនអន្តរជាតិដូង ទៅតាមក្រុង ស្រុកក្នុងខេត្តនិង បណ្តាខេត្តផ្សេងៗមាន ខេត្តកំពង់ចាម,កំពង់ឆ្នាំង,តាកែវ,ពោធិ៍សាត់,សៀមរាបជាដើម ដោយប្រើរថយន្ត ជាច្រើនគ្រឿងដើម្បី សម្រួលដល់ការធ្វើ ដំណើររបស់ពលករវិល ត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន។

ជាមួយគ្នានោះមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មាន ស្តីអំពីឱកាសការងារដ៏ សម្បូរបែបបបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់ រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *