រដ្ឋបាលខេត្តកែបរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៤ ឆ្នាំ២០២៥!

ខេត្តកែប: ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៤ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។

​កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី​ ជាអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកា​ ទីចាត់ការ​អង្គ​ភាពចំណុះសាលាខេត្ត​ មន្ទីរ​អង្គភាពពាក់ព័ន្ធ និងមន្ត្រីព័ត៌មានរដ្ឋបាលខេត្តផងដែរ។
កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកែប មានរបៀប វារៈចំនួន៥រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការរៀបចំគម្រោងខេត្តប្រចាំឆ្នាំ២០២៥។
៣-សេចក្តីព្រាងរបាយការណ៍ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្តក្នុង ចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៨ ដល់កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។
៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ឋផលការងារប្រចាំ ខែកុម្ភៈ ឆ្នាំ ២០២៥ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។
៥-បញ្ហាផ្សេងៗ។

ឯកឧត្ដម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​នឹងជាប្រធានអង្គប្រជុំ​ បានលើកឡើងថា៖ ទន្ទឹមនឹងការអនុវត្តសម្រេចបាននូវលទ្ធផលល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនត្រូវតែកែតម្រូវ និងបំពេញអោយមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ដោយឈរលើចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះ ឯកឧត្ដម​ ប្រធានអង្គប្រជុំ ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែង ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ បរទេស​ ដែលមកលេងកំសាន្តនៅខេត្តកែប សំខាន់នោះគឺសុខសុវត្ថិភាព សម្រាប់កម្មវិធីរត់ ពាក់កណ្តាលម៉ារ៉ាតុង នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *