មន្ត្រីមូលដ្ឋានមានតួនាទីសំខាន់ ក្នុងចូលរួមសម្រេចចក្ខុវិស័យ អភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល

(ខេត្តកំពត)៖ លោកមេឃុំ និងលោកចៅសង្កាត់ នៅខេត្តកំពតបានបញ្ជាក់ថា មន្ត្រីនៅថ្នាក់មូលដ្ឋាន មានតួននាទីសំខាន់ ក្នុងការផ្តល់នូវភាពកក់ក្តៅ អចិន្ត្រៃយ៍ជូនដល់ពលរដ្ឋរបស់ខ្លួន តាមរយៈការផ្តល់សេវា សាធារណៈ សេវារដ្ឋបាល ការឆ្លើយតបសំណើ សំណូមពរ និងតម្រូវចាំបាច់ជាដើម។ មន្ត្រីមូលដ្ឋានជាអ្នកអនុវត្តគោល នយោបាយរបស់ រាជរដ្ឋាភិបាលដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ។

តាមរយៈប្រសិទ្ធភាពការងារ ៥អាណត្តិមកនេះ ស្រុកនិងខេត្តមួយ មានភាពរីកចម្រើន គឺត្រូវផ្តើមចេញពីភូ មិនិងឃុំជាមុនសិន។លោក ស៊ីវ យុត ចៅសង្កត់ក្រាំងអំពិល ក្រុងកំពត បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥ នេះថា ផ្តើមចេញពីការដឹកនាំប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត នៅស្ថានប័នថ្នាក់ក្រោមជាតិ ឃុំសង្កាត់ជានិតិបុគ្គលមួយ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ តាមរយៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ ៥អាណត្តិមកនេះបានបញ្ជាក់ថា គោលនយោបាយរបស់រា ជរដ្ឋាភិបាលដែលបាន ដាក់ចុះឲ្យអនុវត្ត បាននិងកំពុងស្ថិត នៅលើផ្លូវដ៏ត្រឹមត្រូវ ធ្វើឲ្យមូលដ្ឋានមាន ការអភិវឌ្ឍន៍លើកគ្រប់វិស័យ ប្រជាពលរដ្ឋពោពេញ ដោយភាពសុខដុមរមនា។

ចំណែកចៅសង្កាត់ ត្រពាំងព្រីង ស្រុកទឺកឈូ លោក សំ ប៉ិច ក៏បានបញ្ជាក់នៅ ព្រឹកថ្ងៃដដែលនេះថា នៅមូលដ្ឋានរបស់លោក មានភាពល្អប្រសើរ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ។ ឃុំទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ៣ឆ្នាំជាប់ៗ ហើយភាពល្អប្រសើរ នៅក្នុងមូលដ្ឋាននេះហើយ  ដែលញ៉ាំងឲ្យស្រុក ខេត្តរីកចម្រើន ហើយប្រទេសនឹងក្លាយ ជាទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលដែលបានកំណត់ទុក។

ពលរដ្ឋរស់នៅភូមិត្រពាំងព្រីង បានសម្តែងការពេញចិត្ត ចំពោះគោលនយោបាយ ដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ពិសេសពេញចិត្តចំពោះ មន្ត្រីអាជ្ញាធរមូលដ្ឋានដែល តែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ឲ្យរីកចម្រើនជាបន្តបន្ទាប់។

សូមជម្រាបដែរថា ខេត្តកំពតមាន ២ក្រុង ៧ស្រុក ៩៣ឃុំសង្កាត់  និង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុបជាង៧០ម៉ឺនាក់ ទំហំសេដ្ឋកិច្ច ឆ្នាំ២០២៣ ស្មើ ១ ៤០០លានដុល្លាអាមេរិក ដែលមានកំណើនសេដ្ឋកិច្ច ៧,៩ភាគរយ និងមានចំណូល សម្រាប់មនុស្សម្នាក់ ១ ៨២៥ ដុល្លាអាមេរិក ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *