(ភ្នំពេញ)៖ ត្រឹមរយៈពេល១១ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារ អត្តសញ្ញាណកម្មនៃ ក្រសួងមហាផ្ទៃបាន បន្តផ្ដល់សាវាជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យ សេវាដែលមន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់ជូនប្រជាពលរដ្ឋរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨.៨៣៤សន្លឹក លិខិតឆ្លងដែន ៩.១៦២ក្បាល លិខិតធ្វើដំណើរ១.៩៤៧ក្បាល សៀនភៅស្នាក់នៅ ២.៨៣៩ក្បាល និងសៀវភៅគ្រួសារមានចំនួន ២.៦៧៤ក្បាលផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារមកនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។
ដោយឡែកសេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្តតាម យន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះក៏ទើបបើកស្នាក់ការ នៅខេត្តសៀមរាប៕ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ