គួរឱ្យរន្ធត់! ក្រោយពីឃើញស្រ្តីម្នាក់បានរងគ្រោះរបកស្បែកក្បាលសល់តែលលានិងដាច់ម្រាម ដៃ៣ ដោយម៉ាស៊ីនកៀបទឹកអំពៅ..!


ស្ទឹងត្រែងៈស្ត្រីរងគ្រោះម្នាក់បានឈរកិនទឹកអំពៅ ហើយខ្យល់បក់ប៉ើងសក់ចូលម៉ាស៊ីនកៀបទឹកអំពៅបណ្តាលអោយរបកស្បែកក្បាលសល់តែលលានិងដាច់ម្រាមដៃ៣។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលក់ទឹកអំពៅ ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ សឺ ណារី អាយុ២១ឆ្នាំរស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មានស្រុកកំណើត នៅឃុំរលួសមានជ័យ ស្រុកសំបូរខេត្តក្រចេះ មានមុខរបបកៀបទឹកអំពៅលក់ជារៀងរាល់ថ្ងៃ តែជាអកុសល់និងខ្វះការប្រុងប្រយ័ត្នផងនោះ នៅថ្ងៃកើតហេតុខាងលើស្រាប់ខ្យល់បក់ប៉ើងសក់ក្បាលរបស់ប្អូនស្រី សឺ ណារី បានចូលទៅក្នុងម៉ាស៊ីនកៀបទឹកអំពៅ បណ្តាលឲ្យសក់រមួលចូលទៅក្នុងម៉ាស៊ីន ហើយរបកស្បែកក្បាលឃើញលលា គួរឲ្យអាសូរ។
បងប្រុសរបស់ប្អូនស្រីជនរងគ្រោះបានបន្ថែមឲ្យដឹងទៀតថា មិនត្រឹមតែរបកលលាដ៍ក្បាលប៉ុណ្ណោះទេ គឺបានដាច់ម្រាមដៃចំនួន៣បន្ថែមទៀតក៏ក្នុងពេលរងគ្រោះថ្នាក់នោះផងដែរ គឺចូលទៅកៀបក្នុងខ្សែពាន ពេលដែលជនរងគ្រោះស្រវា ប្រឹងទាញសក់ក្បាលចេញពីម៉ាស៊ីន។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមគ្រួសារ បានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង តែដោយសាររបួសធ្ងន់ធ្ងរពេកក្រុមគ្រួសាររងគ្រោះក៏បានស្នើសុំអនុញ្ញាតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង យកជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមវិញ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *