រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យភារធារី នៃស្ថានទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូត សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី និងបានវាយតម្លៃខ្ពស់ អំពីសមិទ្ធផលនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជា ដែលសម្រេចបាន នាពេលកន្លងមក។ ជាមួយគ្នានេះ, លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ រវាងស្ថាប័នទាំងពីរ ដូចគ្នាផងដែរ។

ជំនួបពិភាក្សានេះផ្ដោតទៅ លើកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោក តាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលកំពុងរីកសាយ ភាយនៅក្នុងតំបន់។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *