(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យ កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រែង និងកិច្ចហការល្អ របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ ។
ជាចុងបញ្ជប់លោកក៏បាន ធ្វើការស្នើរសុំកិច្ច សហប្រតិបត្តិការបន្ថែម ជាមួយនឹងស្នងការនគរបាលខេត្ត ក្នុងការជួយគាំទ្រយកចិត្ត ទុកដាក់លើបងប្អូន ជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុង ខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិងផ្តល់ ព័ត៌មានមកការិយាល័យ កុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យ បានទាន់ពេលវេលា។
លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ តំណាងឱ្យលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ និងជួយសម្របសម្រួល ធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជន ទាំងអស់ក៏ដូចជាបងប្អូន ជនជាតិជប៉ុនតាមផ្លូវច្បាប់ និងចំពោះអ្នកវិនិយោគ ជប៉ុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានល្អ និងចុងបញ្ជប់លោក ឧត្តមសេនីយ៍ស្នងការរង សូមថ្លែងអំណរអរគុណយ៉ាង ជ្រាវជ្រៅបំផុតចំពោះ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដែលបានអញ្ជើញ មកជួបសួរសុខទុក្ខសូម ទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕