(ភ្នំពេញ)៖ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១០ នៃខេត្តតាកែវ រួមមាន រដ្ឋបាលក្រុងដូនកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលស្រុកសំរោង រដ្ឋបាលស្រុកព្រៃកប្បាស រដ្ឋបាលស្រុកអង្គរបូរី រដ្ឋបាលស្រុកបូរីជលសារ រដ្ឋបាលស្រុកកោះអណ្ដែត រដ្ឋបាលស្រុកគិរីវង់ រដ្ឋបាលស្រុកទ្រាំង និងរដ្ឋបាលស្រុកត្រាំកក់។
និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តតាកែវ ត្រូវប្រើប្រាស់ ដូចខាងក្រោម៖
– ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ
ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់។
ជាលទ្ធផលសម្រេចបាន អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន ១៣ខេត្ត សរុប ១០៤ក្រុង ស្រុក រួមមាន៖
- ខេត្តព្រះសីហនុ ចំនួន ៥ក្រុង ស្រុក
- ខេត្តស្ទឹងត្រែង ចំនួន ៦ក្រុង ស្រុក
- ខេត្តកំពង់ស្ពឺ ចំនួន៩ក្រុង ស្រុក
- ខេត្តកំពង់ចាម ចំនួន១០ក្រុង ស្រុក
- ខេត្តព្រះវិហារ ចំនួន៨ក្រុង ស្រុក និង
- ខេត្តពោធិ៍សាត់ ចំនួន៨ក្រុង ស្រុក
- ខេត្តត្បូងឃ្មុំ ចំនួន៧ក្រុង ស្រុក
- ខេត្តប៉ៃលិន ចំនួន២ក្រុង ស្រុក
- ខេត្តកំពង់ឆ្នាំង ចំនួន៨ក្រុង ស្រុក
- ខេត្តកំពង់ធំ ចំនួន៩ក្រុង ស្រុក
- ខេត្តបន្ទាយមានជ័យ ចំនួន៩ក្រុង ស្រុក
- ខេត្តកណ្ដាល ចំនួន១៣ក្រុង ស្រុក
- ខេត្តតាកែវ ចំនួន១០ក្រុង ស្រុក៕