គ្រឿងសមុទ្រធម្មជាតិនៅ ខេត្តកំពតមិនមានការ ដំឡើងថ្លៃទេក្នុងឱកាសបុណ្យ ចូលឆ្នាំចិននេះ ………

(ខេត្តកំពត)៖ នៅក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាម ប្រជានេសាទខេត្តកំពត ចេញទៅនេសាទធម្មតា ដើម្បីប្រមូលផលគ្រឿង សមុទ្រធម្មជាតិស្រស់ៗ មកបំពេញតម្រូវការ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែល មកលេងខេត្តកំពត។ ខណៈដែលអាជីវករលក់ គ្រឿងសមុទ្របញ្ជាក់ថា ទោះថ្ងៃបុណ្យទានណាក៏ដោយ គ្រឿងសមុទ្រមិនដំឡើងថ្លៃនោះទេ ក្នុងករណីគ្រឿងសមុទ្រមានតិច គេអាចឡើងថ្លៃបន្តិចបន្តួច ដើម្បីឲ្យរួចថ្លៃប្រេងរបស់ អ្នកនេសាទតែប៉ុណ្ណោះ។

តំណាងប្រជានេសាទ នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បានលើកឡើង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម អ្នកភូមិគាត់នៅតែចេញទៅ នេសាទជាធម្មតា មិនឈប់សម្រាកទេ។ ផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អ រកគ្រឿងសមុទ្របានច្រើន ថ្ងៃខ្លះក៏រកមិនសូវបាន ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក (អ្នកស៊ីឈ្នួលនេសាទឲ្យគេ)អាចរកចំណូលបាន ៤ទៅ៥ម៉ឺនរៀល (ក្រោយផាត់ថ្លៃ ចំណាយផ្សេងៗរួច)។

ចំណែកអាជីវករលក់ដូរគ្រឿង សមុទ្រនៅផែនេសាទ កំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតថ្មីត្បិតតែរយៈ ពេលចុងក្រោយនេះ មានភ្ញៀវទេសចរមកលេងច្រើន ធ្វើឲ្យតម្រូវការគ្រឿងសមុទ្រកើនឡើង ប៉ុន្តែអាជីវករមិនបានដំឡើងថ្លៃនោះទេ  ក្នុងករណីអ្នកនេសាទរកគ្រឿង សមុទ្របានតិច នោះទើបតម្លៃគ្រឿងសមុទ្រអាច ឡើងថ្លៃបន្តិចបន្តួច ដើម្បីឲ្យរួចថ្លៃប្រេងរបស់ អ្នកនេសាទ (អ្នកនេសាទបានខ្លះ អ្នកលក់បានខ្លះ អ្នកទិញបានរបស់ ធម្មជាតិទទួលទាន)។

សូមបញ្ជាក់ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំ ពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗទូទាំងខេត្ត មិនឲ្យមានការដំឡើងថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ កត្តានេះជាចំណុចលេចធ្លោមួយ ដែលធ្វើឲ្យខេត្តកំពតកាន់ តែមានប្រជាប្រិយភាព និងទាក់ទាញទេសចរ មកលេងកាន់តែច្រើន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *