គណៈកម្មការទី៩រដ្ឋសភា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តឲ្យអនុវត្តច្បាប់ និងកម្មវិធីនយោបាយ ឱ្យខ្ជាប់ខ្ជួន

(ខេត្តកំពត)៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ខេត្តកំពត និងបានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ឲ្យបន្តអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត។

ពាក់ព័ន្ធនឹងភាព លេចធ្លោរបស់ខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំមួយរវាងលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ជាមួយ ឯកឧត្តម តាក ហាប់  ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ក្នុងគោលបំណងឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវង្វង់វិស័យការងារទាំង៧ ដែលពាក់ព័ន្ធនិងសមត្ថកិច្ច គណ:កម្មការទី៩ នៃរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ បានជម្រាបជូនគណៈ កម្មការទី៩ អំពីស្ថានភាពភូមិសាស្ត្រ ទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត។

ដោយឡែកតាមរបាយការណ៍មន្ទីរពាក់ព័ន្ធ បានអោយដឹងថាវិស័យ សាធារណៈការ និងដឹកជញ្ជូនមន្ទីរ បានធ្វើការថែទាំជាប្រចាំផ្លូវជាតិ ផ្លូវខេត្តកម្រាលកៅស៊ូ ចំនួន៧ខ្សែប្រវែង១០៧.៤៥គីឡូម៉ែត្រ។ គម្រោងមូលនិធិខេត្តឆ្នាំ២០២៤ សរុបចំនួន២គម្រោង (គម្រោងជួសជុលពង្រីក និងលើកកម្ពស់ផ្លូវ បេតុងសសៃដែកប្រវែង១.១១២ម៉ែត្រ សាងសង់លូចំនួន៤កន្លែង និងគម្រោងស្ថាបនាសំណង់ លូកាត់ទទឹងចំនួន៥កន្លែង)។

វិស័យឧស្សាហកម្ម សិប្បកម្ម ខេត្តមានឧស្សាហកម្មធុនធំ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួនសរុប២.៧០០មូលដ្ឋាន មានច្បាប់ដំណើរការ ចំនួន២៦៨មូលដ្ឋាន មានពលកម្មសរុប១៩.៦៤៩នាក់ (ស្រី១១.៧៩១នាក់) ក្នុងនោះឧស្សាហកម្មធុន ធំចំនួន២៣មូលដ្ឋាន និងសិប្បកម្មសរុប២.៦២៤មូលដ្ឋាន។

ដោយឡែកសុរិយោដីខេត្តកំពត បានរៀបចំអោយមានក្រុម ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ៥ក្រុម ដែលបានដំណើរការអោយ បានឆាប់ចប់។ទន្ឋីមនិងនោះវិស័យពាណិជ្ជកម្ម ខេត្តមានផ្សារដ្ឋចំនួន១៣  ផ្សាឯកជនចំនួន៩ ផ្សារាត្រីចំនួន២ ផ្សាក្រមួនចំនួន៣០ ម៉ាតចំនួន២១ និងម៊ីនីម៉ាតចំនួន១៨។

ការទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែន បាននាំផលិតផលដូចជា ស្វាយរមៀត ស្រូវ ទុរេន ផលិតផលសមុទ្រគិតជាទឹកប្រាក់សរុប៣១.៣៧៨.៩០០ដុល្លាអាមេរិក។ ទន្ទឹមនិងការរីកចម្រើ នខេត្តកំពតមានបញ្ហាប្រឈម ខ្វះធនធានមនុស្ស ផ្អែកបច្ចេកទេសជាដើម។

លោកជំទាវ និន សាផុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនឯកឧត្តម ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធដែល បានខិតខំយកចិត្តទុកដាក់ ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ច ជាតិឱ្យបានរីកចម្រើន លូតលាស់ជាលំដាប់ ក្នុងការឈានឆ្ពោះទៅកាន់ប្រទេស មានចំណូលមធ្យមក្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវប្រធានគណៈ កម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំា ងអស់ សូមបន្តអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាប ជូនសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយជូន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *