ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាសាមហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុក (២០២៣-២០២៥) នៅស្រុកបុរីអូស្វាយសែនជ័យ!

ខេត្តស្ទឹងត្រែងៈនៅសាលាស្រុកបុរីអូរស្វាយសែនជ័យនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះមានរៀបចំសិក្ខាសាលាសាមហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) ថ្នាក់ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពស្ថាប័ន អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

 អភិបាលស្រុកបុរីអូស្វាយសែនជ័យ លោក លី មីនាបានមានប្រសាស៍ប្រសាសន៍ថា សិក្ខាសាលាសាមហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុកធ្វើឡើងនាពេលនេះគឺមានកិច្ចសហការរវាងរដ្ឋបាលស្រុកនិងមន្ទីរផែនការខេត្តស្ទឹងត្រែង ដែលមានគោលបំណងបង្ហាញពីផែនការអទិភាពរបស់ឃុំ/ស្រុក សម្រាប់ការអភិវឌ្ឍន៍ និងគៀងគរកដៃគូអភិវឌ្ឍន៍ចូលរួមគាំទ្រផែនការសម្មភាពអទិភាពរបស់ឃុំ/ស្រុកដែលបានដាក់ចេញ។
លោកអភិបាលស្រុកបានអំពាវនាដល់មន្ទីរស្ថាប័នជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន និងក្រុមហ៊ុនឯកជនចូលរួមគាំទ្រដល់ផែនការអទិភាពរបស់ឃុំ/ស្រុក ដើម្បីឲ្យស្រុកបុរីអូស្វាយសែនជ័យកាន់តែមានភាពរីកចំរើន។
ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានស្នើនិងជំរុញដល់មន្ទីរស្ថាប័ននិងអង្គការសង្គមស៊ីវិល ពិនិត្យលើគម្រោងណាមួយដែលអង្គភាពរបស់បានគ្រោងទុក។
ឯកឧត្តមបានចូលរួមគាំទ្រពីសំណាក់មន្ទីរស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូឯកជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានឃុំសង្កាត់ ដើម្បីឆ្លុះបញ្ជាំងពីតម្រូវការជាអទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *