ក្រុមចោរលួចនិងអ្នកទទួលផលចោរកម្មនិងការរក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានបំបែកជាបន្តបន្ទាប់ក្នុងខេត្តស្ទឹងត្រែង!

 

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចេញបញ្ជាដល់កម្លាំងសមត្ថកិច្ចខេត្ត រួមគ្នាសហការចុះបង្ក្រាបក្មេងទំនើង អំពើចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ ប្រើប្រាស់ ការចែកចាយគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយគ្មានការលើកលែង និងយោគយល់ជាដាច់ខាត។

ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមអភិបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងនោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះអង្កេតស្រាវជ្រាវរកមុខសញ្ញាចោរកម្មយ៉ាងសកម្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ក្នុងអំពើចោរកម្ម និងការរក្សាទុកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន ៣នាក់បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ហើយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩កក្កដា២០២៤នេះ បានបង្ហាញមុខជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងបទល្មើសដែលដកហូតបាន ដោយមានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។

ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបាន និងបានបញ្ជូនទៅតុលាការខេត្ត សម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី២៩កក្កដា២០២៤នេះ មានចំនួន ៣នាក់ គឺ ១-ឈ្មោះ ញ៉ាង ឆៃយ៉ា ហៅអាយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (ខ្មែរ) រស់នៅភូមិផ្អាវ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ,២-ឈ្មោះ ទុយ សុភ័ក្រ ហៅសុខ អាយុ១៧ឆ្នាំ (ខ្មែរ) រស់នៅភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ និង ៣- ឈ្មោះ វ៉ែន សល់ ភេទប្រុស អាយុ ៥១ ឆ្នាំ (ខ្មែរ) មានទីលំនៅចំណុចគោរោទ៍ ស្ថិតក្នុងភូមិ ឃុំឆ្វាំង ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០១កញ្ចប់តូច ស្មើ ០,៤៣ក្រាម ,ឧបករណ៍សម្ភារ:ប្រើប្រាស់ថ្នាំញៀន និងម៉ូតូ ០៦គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត ផងដែរ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានថ្លែងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋលើករណីលួចម៉ូតូ យើងបានធ្វើការពន្លាតនីតិវិធី ឃាត់ខ្លួនជនសង្ស័យ ចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ រហូតដល់យើងបំបែកបាន នូវសំបុកមួយទៀត នៃក្រុមទទួលផលចោរកម្ម និងការជួញដូរគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្តក៏បានប្រកាសគាំទ្រដាច់ខាត ចំពោះប្រសាសន៍ណែនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានថ្លែង នៅព្រឹកថ្ងៃទី២៩កក្កដានេះ លើការមានវិធានការបន្ទាន់ ចំពោះក្រុមក្មេងទំនើង ជាពិសេសក្មេងទំនើងដែលធ្វើការបង្ហោះម៉ូតូ ដ៏រាបណាក្មេងទាំងនោះមិនមានការកែប្រែ នោះនឹងមិនអនុញ្ញាត្តិឱ្យក្មេងទំនើងទាំងនោះ បង្កអស្ថេរភាពនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ គឺសុខចិត្តឱ្យអ្នកអន្តរាគមន៍ទាំងនោះខឹងសម្បារ តែក៏មិនអាចឱ្យប្រជាពលរដ្ឋ ស្អប់និងខឹងលើវិធានការនេះនោះដែរ ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *