(ខេត្តកំពង់ស្ពឺ)៖ មានករណីហឹង្សាក្នុងគ្រួសារមួយ បង្ករដោយបុរសជាប្តី បានយកកាំបិតកាប់ ទៅលើប្រពន្ធ បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ហើយចំណែកបុរស ជាប្តីសំរេចចិត្តធ្វើអត្តឃាតចង-ក សំលាប់ខ្លួនតាមក្រោយ បណ្តាលអោយស្លាប់ យ៉ាងអាណោចអណោចអធម ហេតុងដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ វេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមការរៀបរាប់ របស់សាច់ញាតិ បានអោយដឹងថា៖ ប្រពន្ធដែលត្រូវបានប្តីកាប់នោះ គឺគាត់មានលួចទំនាក់ទំនងស្នេហា ជាមួយអ្នកជាប់សាច់ឈាម ដែលត្រូវជាពូបង្កើតរបស់ប្តី ជាច្រើនឆ្នាំមកហើយ ហើយប្តីក៏បានណែនាំ អោយបញ្ឈប់ទង្វើរបែបនេះ ម្តងហើយម្តងទៀត តែភាគីខាងប្រពន្ធមិនព្រមស្តាប់ បណ្តាលអោយបុរសជាប្តីធ្លាក់ខ្លួនឈឺរីងរៃគិតខ្លី ក៏សំរេចចិត្តទាញកាំបិត កាប់ប្រពន្ធ ហើយចង.ក សំលាប់ខ្លួនតែម្តង៕