(ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមសើបសួនៃ សាលាដំបូងរាជធានីភ្នំពេញ បានចោទលោកឧកញ៉ា ម៉ាន់ ចន្ទ័ឌី ដាក់ពន្ធធនាគារ ពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងអោយ ផ្តន្ទាទោសតាមបញ្ញាតិ នៃមាត្រា២៣១នៃ ច្បាប់ស្តីពីឧបករណ៍ជួញដូរ បាននឹងប្រត្តិបត្តការ ទូទាត់សងប្រាក់។
បានឃើញដិការសម្រេច អោយឃុំខ្លួនបណ្តោះ អាសន្នលេខ៥១៩០ «ភ»ដ.ព.ស.ចុះថ្ងៃទី៥ខែ កក្កដាឆ្នាំ២០២៤ បង្គាប់
១/ ឳ្យភ្នាក់ងារមាន សមត្ថកិច្ចនៃកម្លាំង សាធារណ:ធ្វើការនាំខ្ជនត្រូវចោទ ឈ្មោះម៉ាន់ ចន្ទ័ឌី ភេទប្រុស ថ្ងៃខែកំណើត២០.០១.១៩៨០ សញ្ជាតខ្មែរ ទៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ)និងក្រសួងមហាផ្ទៃ ដោយអនុវត្តអោយ បានត្រឹមត្រូវតាមច្បាប់។
២/ឲ្យប្រធានពន្ធនាគារ រាជធានីភ្នំពេញ(PJ) នៃក្រសួងមហាផ្ទៃ ទទួលឃុំខ្លួនជននេះ រហូតដល់មានបញ្ញាតថ្មី សម្រេចផ្សេងពីនេះ៕