(ភ្នំពរញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈ ប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួល មរណភាពកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុម គ្រួសារនៃសព និងសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។