ឯកឧត្តម កែគឹម យ៉ាន និងសមាជិក គណៈបក្សប្រជាជន ប្រហែល៩០០នាក់ ចូលរួម ក្នុងមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

(ខេត្តបន្ទាយមានជ័យ)​៖ កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤នេះ ឯកឧត្តម កែគឹម យ៉ាន សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ  លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកា គណៈបក្សប្រជាជនប្រហែល៩០០នាក់បានចូលរួម ប្រារព្វមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ធ្វើក្នុងសាលប្រជុំ គណៈបក្សប្រជាជនកម្ពុជាខេត្ត។

លោកអ៊ុំរាត្រីបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រារពខួបអនុស្សាវរីយ៍ លើកទី៧៣នេះឡើង គឺដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្ស យុវជនយុវនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជា​ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។

លោកអ៊ុរាត្រីបានមាន ប្រសាសន៍បន្តទៀតថា យើងទាំងអស់គ្នាត្រូវតែកំចាត់ចោល ចំពោះអង្គការចាត់តាំង នយោបាយក្រៅប្រទេស ក្រុមជ្រុលនិយម ដែលប្រឆាំងកម្ពុជា យើងត្រូវ ហ៊ានធ្វើអ្វីៗ ដើម្បីប្រជាជន ការពារសន្តិភាពភាព ទោះបីក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម កែគឹម យ៉ាន បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា លោកបានបង្ហាញនូវក្តី សោមនស្សរីករាយយ៉ាងខ្លាំង ជាថ្ងៃប្រវត្តិសាស្រ្ត ចាប់តាំងពីថ្ងៃ បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ ជានិច្ចនូវគោលបំណង និងឧត្តម គតិរបស់ខ្លួន គឺឈរនៅខាង ប្រជាជនផ្សារភ្ជាប់ រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ឯកឧត្តម កែគឹម យ៉ានបានមាន ប្រសាសបន្តទៀតថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបប ប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ មកក្លាយជាប្រទេសសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ យ៉ាងលឿនឆាប់រហ័ស។

ឯកឧត្តម បានសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាននិងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម សន្តិភាពដែល សម្រេចបានយ៉ាងលំបាក បំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឲ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់ លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខ លើវិថីមួយដ៏ត្រឹមត្រូវ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *