ឯកឧត្តម​អភិសន្តិបណ្ឌិតស សុ​ខា​ថ្លែងពីភាពចាំបា​ច់ នៃការរឹតបន្តឹងការបង្ក្រាប ​គ្រឿងញៀនតា​មបណ្ដា​ ខេត្តជា​ប់ព្រំដែន!

(ខេត្តបាត់ដំបង)៖ ឈានចូលថ្ងៃទី២នៃ បេសកកម្មគឺនា ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពនៃ ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំដែលបាន ប្រព្រឹត្តទៅនៅទីធ្លារ ខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគ របាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាព ចាំបាច់ខ្លាំងក្នុងការរឹតបន្តឹង ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។

ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធ នាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំង​ប្រទេស ជាបន្តបន្ទាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិង កំពុងចរាចរណ៍ កែច្នៃនិងប្រើប្រាស់នៅ កម្ពុជាគឺមានប្រភពចេញពីការ លួចលាក់ដឹកឆ្លងចូល មកតាមព្រំដែនគោក ក្នុងគោលដៅបម្រើ ទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រដែលការណ៍នេះ​ក៏ត្រូវបានកត់សម្គាល់ដោយ ភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្ម គ្រឿងញៀន ផងដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ ពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គ ប្រជុំដែលមានសមាសភាព ចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអង្គភាពកង កម្លាំងចម្រុះ រួមមាន៖ នគរបាល កងទ័ព និងកងរាជអាវុធហត្ថ បានស្ដាប់របាយការណ៍ សង្ខេបស្ដីពីលទ្ធផល​នៃកិច្ចប្រតិបត្តការបង្ក្រាប​ គ្រឿងញៀនក្នុង ខេត្តបាត់ដំបង ដែលឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរាយការណ៍ អំពីវិធានការអប់រំ វិធានការរដ្ឋបាលការប្រមូល ជនញៀនថ្នាំការអនុវត្តច្បាប់ និងការបង្ក្រាប ការពង្រឹងសមត្ថកិច្ច ទទួលខុសត្រូវតាមច្រកទ្វារ និងខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យធ្វើ តេស្តរកសារធាតុញៀន ក្នុងជួរមន្ត្រីរាជការ។

ជាការកត់សម្គាល់ ឯកឧត្តម សុខ លូ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤សមត្ថកិច្ច ក្នុងខេត្ត បង្ក្រាបបានបទ ល្មើសគ្រឿងញៀន ចំនួន ៣២៤ករណីឃាត់ ខ្លួនជនសង្ស័យ ៥៦៥នាក់ ស្រី៥៦នាក់ ក្នុង នោះមានករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦២នាក់ ករណីប្រើប្រាស់ ចំនួន ៩៧ករណី ឃាត់ខ្លួនជនរងគ្រោះ ១០៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌល បន្សាបក្តីសង្ឃឹម ខណៈការពិនិត្យធ្វើ តេស្តរកសារធាតុញៀន តាមទឹកមូត្រលើ មន្ត្រីរាជការស៊ីវិល ចំនួន ២ ៧១៥នាក់ មានលទ្ធផលវិជ្ជមាន ១៣នាក់។បើតាមរបាយ ការណ៍ដដែល វត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុ ញៀនសរុប ១១ ២៧០,៩ក្រាម ក្នុងនោះរួមមាន ៖ មេតំហ្វេតាមីប្រភេទទឹកកក មេតំហ្វេតាមីប្រភេទគ្រាប់ អ៊ិចស្តាស៊ី កេតាមីន ដើមកញ្ញាស្រស់ ជញ្ជីងថ្លឹង រួមម៉ូតូ ១៤៤គ្រឿង រថយន្ត ៧គ្រឿង ទូរសព្ទ  ៣៣៨គ្រឿង កាំភ្លើងខ្លី ២ដើម គ្រាប់អាវុធខ្លី ១៨គ្រាប់ អាវុធច្នៃ ១ដើម កាំបិត ១ ពូថៅ៤ ម៉ូតូកង់បី ២គ្រឿង កុំព្យូរទ័រយួរដៃ ១ លិខិតឆ្លងដែន ១ ប្រាក់និងគ្រឿង អលង្ការព្រមទាំងសម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយ ចំនួនធំទៀត។

បន្ថែមពីនេះ ខេត្តបានចាត់តាំង អភិបាលរងខេត្តទទួល បន្ទុកដឹកនាំ ក្រុមការងារស្នងការ រងទទួលបន្ទុកគ្រឿងញៀន ដើម្បីអនុវត្តលើការងារ សន្តិសុខប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ក្រុងស្រុកនិងពង្រឹង សមត្ថកិច្ចទទួលខុសត្រូវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងបានដាក់ប៉ុស្តិ៍ត្រួត ពិនិត្យជាទៀងទាត់តាម បណ្តាស្រុកជាប់ព្រំដែន ដើម្បីបង្ការបង្ក្រាប ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការ ទប់ស្កាត់ការនាំចូល សារធាតុគីមីផ្សំផលិត ជាគ្រឿងញៀន។

ក្រៅពីនេះឯកឧត្តម អភិបាលខេត្តក៏បាន គូសបញ្ជាក់អំពីយន្តការ សហប្រតិបត្តការជាមួយ ភាគីថៃនិងភ្នាក់ងារអង្គការ សហប្រជាជាតិផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបម្តមានប្រសាសន៍ទៀតថា ក្នុងនីតិកាលទី៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបាន បង្ហាញឆន្ទៈនយោបាយ មុតស្រួចលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែសម្រួល រចនាសម្ព័ន្ធអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជា លេខ០១ប.បអនុវត្តការធ្វើ តេស្តរកសាធាតុញៀន លើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារ គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានា ភាពស្អាតស្អំនិងឈានដល់ ការបណ្ដេញចេញពី ក្របខណ្ឌរដ្ឋលើរាល់អ្នក ដែលរកឃើញថាប្រើប្រាស់ និងពាក់ព័ន្ធបទល្មើស គ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃដែល ផ្ដើមការធ្វើតេស្តលើ មន្ត្រីនិងកងកម្លាំងក្រោម ឱវាទតាំងពីដើមនីតិកាលទី៧ មកនោះគឺនឹងមិនបញ្ចប់វិធាន ការសម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហា គ្រឿងញៀននៅតែបន្ត មានក្នុងសង្គមកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្ត វិធានការផ្សព្វផ្សាយ អប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាន នឹងកំពុងប្រើប្រាស់គឺ មានតែវិធានការច្បាប់ និងការយកទៅបន្សាប ស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនបាន។ភ្ជាប់នឹងការរឹតបន្តឹង ការចរាចរណ៍លួចលាក់ ឆ្លងកាត់ព្រំដែន ដូចបានបញ្ជាក់ពីខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្ត ទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួល នានាដែលអំណោយ ផលដល់ការសំងំកែ ច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខ សញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាប ដែរនូវការចែកចាយ និងប្រើប្រាស់បារី អេឡិចត្រូនិក។ ក្នុងការងារនេះឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានប្រកាសត្រៀម សុនខហិតគ្រឿងញៀន ចំនួន ៤០០ក្បាល ដល់ស្នងការដ្ឋាន នគរបាលរាជធានីខេត្ត និងកម្លាំងរឹត បន្តឹងគ្រឿងញៀនឆ្លងដែន។

ពីកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ ឱ្យផ្សព្វផ្សាយសារអប់រំ ៣កុំ-១រាយការណ៍ នៅរៀងរាល់ចុងបញ្ចប់ នៃកម្មវិធីសាធារណៈ និងកិច្ចប្រជុំគ្រប់កម្រិត បន្តយកចិត្តទុកដាក់ខ្ពស់ លើការចរាចរណ៍ សាធាតុគីមីផ្សុំដែល អាចកែច្នៃផលិតជាគ្រឿងញៀន។

ពិសេសការដឹកជញ្ជូន តាមច្រកព្រំដែន បន្តការអនុវត្តបទ បញ្ជាលេខ០១ ប.បនិងគោលការណ៍ សម្អាតផ្ទះយើង ឱ្យបានជាប់ជាប្រចាំ ខណៈក្នុងពេលខាងមុខ គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯក ឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន គ្រោងនឹងរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍​គ្រឿងញៀន ដោយក៏ផ្ដោតលើ ការចរាចរណ៍ឆ្លង កាត់ព្រំដែនផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ច ប្រជុំនៅបញ្ជាការដ្ឋាន វរសេនានគរបាល ការពារព្រំដែនគោក លេខ៨១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៅសួរសុខទុក្ខមន្ត្រី និងកម្លាំងប្រចាំការនៅ ច្រកទ្វារព្រំដែនអូររំដួល ស្ថិតនៅស្រុកសំពៅលូន និងនៅច្រកទ្វារ ព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងបន្តលើកទឹកចិត្តដល់សមត្ថកិច្ចទាំងស៊ីវិល នគរបាល និងកងទ័ព ខិតខំរួមសហ គ្នាការពារបូរណភាព ទឹកដីពង្រឹងសន្តិសុខតាម ខ្សែបន្ទាប់ព្រំដែន ពិសេសបង្ក្រាប បទល្មើសចរាចរណ៍ ដឹកជញ្ជូនគ្រឿងញៀន និងបទល្មើស ជួញដូរមនុស្ស ព្រមទាំង បន្តកិច្ចសហប្រតិបត្តការប្រកប ដោយសន្តិសហវិជ្ជមានជាមួយ ភាគីថៃដើម្បីកសាងនិងថែរក្សា ព្រំដែនសន្តិភាពនិងការអភិវឌ្ឍ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *