ក្មេងទំនើងជើង ខ្លាំងដូចគ្នា២ក្រុម ចង់បង្កើតឆាក​ប្រយុទ្ធគ្នាតែ ពុំបានសម្រេច ក្រុម៣នាក់ចូលគុក ក្រុម២០នាក់គេចរួចបាត់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង១ក្រុម មានគ្នា៣នាក់ពុង អង្គុយនិយាយគ្នា លេងលឺខ្លាំងដល់ ក្រុមក្មេ ងទំនើង ១ក្រុមទៀតមានគ្នាជិត២០នាក់ បានមកគំរាមថានិយាយ លឺខ្លាំងអញ្ចឹងប្រយ័ត្ន ពួកអញយកកាំបិត ពុះក្បាលពួកអាឯង ដោយអំណាចខឹង ពេកក្រុមមានគ្នា៣នាក់ បានទៅយកកាំបិត មកប្រយុទ្ធនិងគូសត្រូវវិញ តែសំណាង អាក្រក់ត្រូវកំលាំង នគរបាលក្រុង ប៉ោយប៉ែយឃាត់ខ្លួន។ ហេតុការនេះកើតឡើង នៅវេលាម៉ោង១១យប់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

មុនពេលកើតហេតុនោះ កម្លាំងនគរបាលនក្រុង ប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារជាច្រើនាក់ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេង ទំនើងចំនួន៣នាក់ជិះ ម៉ូតូ១គ្រឿង គួរឲ្យសង្ស័យកំលាំង នគរបានឃាត់ធ្វើការ ត្រួតពិនិត្យសួនាំស្រាប់តែ រកឃើញកាំបិត ចំនួន២ដើម កែវសម្រាប់ ជក់ថ្នាំគ្រឿងញៀន១ ដែកកេះ១ បំពង់ទុយូ១ ក្មេងទំនើងទាំង៣នាក់ នោះត្រូវបានឃាត់ ខ្លួនរួចនាំយកមកប៉ុស្តិ៍ រដ្ឋបាលប៉ោយប៉ែត។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវឃាត់ខ្លួននោះ ១-ឈ្មោះ  វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ  ២-ឈ្មោះ ដូច សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់រស់នៅ  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ពេលកើតហេតុនោះ ក្រុមរបស់ខ្លួន៣នាក់ កំពុងអង្គុយលេង នៅចំការដូង បុរីទៀ ឆាយហាក់បាន និយាយខ្លាំងៗ ស្រាប់តែមានក្មេង ស្ទាវមួយក្រុមជិះម៉ូតូ ៦គ្រឿង មានគ្នាប្រហែល ជិត២០នាក់ និងប្រដាប់ដោយ កាំបិតមួយដើម ពួកវាបានដើរមក ក្បែរក្រុមខ្លួនបាននិយាយថា ពួកហែងនិយាយ លឺខ្លាំងមេស ប្រយ័ត្នអញយក កាំបិតពុះក្បាលពួកហែង  ពេលនោះពួកខ្លួន ខឹងយ៉ាងខ្លាំង បានជិះម៉ូតូទៅយក កាំបិតចំនួន២ដើម ដើម្បីមករកបំរុង កាប់ទៅលើក្រុមទាំងនោះ ធ្វើការសងសឹក តែត្រូវបានកម្លាំង នគរបាលឃាត់ ខ្លួនសួរនាំតែម្តង។ ក្មេងទំនើងទាំង៣នាក់បាន បញ្ជូនមកស្នងការ ដើម្បីសួនាំបន្ត ។

ដោយបានការអនុញ្ញាត្តិ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្មេងទំនើងទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌនគរបាលខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤នេះ អនុវត្តតាមនីតិវិធីច្បាប់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *