ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុង កិច្ចប្រជុំការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន និងដំណើរទស្សន កិច្ចខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្រោមអធិបតីភាពឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍ លើការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណ បញ្ជាការដ្ឋានវរៈនគរបាល ការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានការចូលរួម ពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាម បណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទល្មើស គ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋាន ក្រុងស្រុកនៃខេត្ត និងដោយឡែក ក្រុងស្រុកទាំង៥ ដែលជាប់ព្រំដែន កម្ពុជា-ថៃ ដែលក្នុង នោះគិតចាប់ពីដើមឆ្នាំ២០២៤ មក កម្លាំងនគរបាលក្នុង ខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណី ទ្រង់ទ្រាយធំចំនួន ៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាប បានចំនួន ៣៨លើក។

ប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួន ជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀន ចម្រុះមួយចំនួនទៀត។ ក្រៅពីលទ្ធផលនៃការ បង្ក្រាបបទល្មើសគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែង លើការងារផ្សព្វផ្សាយអប់រំ វិធានការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ក្នុងនោះ មានជនរងគ្រោះដោយសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ជិត ១ ០០០នាក់ ស្រី ៥០នាក់។

ចំណែកការធ្វើតេស្តរក សាធាតុញៀនលើ មន្ត្រីនិងកម្លាំង រដ្ឋបាលខេត្តអនុវត្តបាន ចំនួន៤៤១៥នាក់ ដោយទទួលបានលទ្ធផល អវិជ្ជមានទាំងអស់ និងកំពុងបន្តការ ធ្វើតេសនេះបន្ថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលដែលរដ្ឋបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ សម្រេចបាន ក្នុងការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់។

ក្នុងគោលដៅបង្កើន ប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺង ម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោត លើមុខព្រួញ ២ គឺការពង្រឹងការងារ ក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយក ចិត្តទុកដាក់ធានាឱ្យ បានជាដាច់ខាត លើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនក្នុងចំណោមមន្រ្តី និងកងកម្លាំង ស្របតាមទិសស្លោកដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំង ពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃ  ទាំងរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញ ពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការ យោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមាន សាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យគណៈ បញ្ជាការឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាន នគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបាន ម៉ឺងម៉ាត់បំផុត ចំពោះទីតាំង ជួលទាំងឡាយណា ដែលមានលក្ខណៈ អំណោយផលដល់ការ ប្រព្រឹត្តបទល្មើសលួចលាក់ កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញ ស៊ើបអង្កេតឈានទៅ បង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោល ដៅនៃការបង្កប់ លួចលាក់ ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រី ឬជនទាំងឡាយណាដែល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិន ខុសពីផ្សែងដែលចេញពី ក្រដាសខ្ចប់ភ្លើងនោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានចេញ ពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគា​រ និងមណ្ឌលអប់រំកែ ប្រែណាមួយត្រូវបាន រកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថាមានករណី ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឬមានអ្នកជាប់ឃុំ ណាមួយអាចទៅពាក់ព័ន្ធ ដោយផ្ទាល់នឹងបទល្មើស នៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែ ប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែល បានកើតឡើង។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន​ ជាមួយអាជ្ញាធរថៃជាប់ ព្រំដែនកម្ពុជា ពិសេសការបង្ក្រាប ការចរាចរណ៍ឆ្លងកាត់ ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាល ការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរ ព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជា មួយភាគីថៃ ពិសេសលើការងារ ស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរ បទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ច ស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើឱ្យបញ្ចូល របៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំង គ្រឿងញៀនទៅក្នុងកិច្ច សហប្រតិបត្តិការគ្រប់ កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំប្រតិភូ បន្តដំណើរទៅសួរ សុខទុក្ខកងកម្លាំង និងពិនិត្យច្រកទ្វារ ព្រំដែនតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក និងច្រកទ្វារព្រំដែន អូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ច្រករបៀងទាំងពីរនេះ បាននិងកំពុងស្ថិតក្នុងបរិយាកាស សន្តិសុខយ៉ាងល្អប្រសើរ និងបានដើរតួនាទី យ៉ាងសំខាន់ក្នុងការ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ រវាងឈ្មួញ និងប្រជាជនទាំងសងខាង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ លើកទឹកចិត្តកងកម្លាំង ដែលប្រចាំការតាមច្រកទ្វារ បង្កើនការយកចិត្តទុកដាក់​បង្ក្រាបករណីចរាចរណ៍ ឆ្លងកាត់គ្រឿងញៀនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បាន​​​បង្ក្រាបករណី​គ្រឿងញៀន​ បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកំណត់យកការងារអាទិភាព ចំនួន ៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខ តាមបណ្ដាព្រំដែនគោក និងទឹក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *