(ក្រុងប៉ោយប៉ែត)៖ កាលពីរសៀល ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៤នេះលោក អ៊ុត អេន មេភូមិក្បាលស្ពាន១ បានដឹកនាំក្រុមការអង្គភាពភូមិ និងប្រជាការពារភូមិក្បាលស្ពាន១ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិការសប្បុរសជន មួយចំនួនជូនលោក ឡុង សាមិត្ត ជាប្រជាការពារភូមិក្បាលស្ពាន១ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទើបនឹងចេញពី មន្ទីពេទ្យកាល់ម៉ែត្រ មកគេហដ្ឋានវិញ ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើយោងតាមការអោយដឹង ពីលោកមេភូមិក្បាលស្ពាន១ បានអោយដឹងថា អ្នកចូលរួមឧបត្ថម្ភរួមមាន: ១លោក អ៊ុត អេន ថវិកាចំនួន១០ម៉ឺនរៀល ២លោក នង រ៉ាវិន ថវិកាចំនួន៥ម៉ឺនរៀល ៣លោក ចាយ ខុន ថវិកាចំនួន១០ម៉ឺនរៀល ៤លោក ប្រាជ្ញ ហេង ថវិកាចំនួន២០០០បាត និងមីស៊ុប១កេស ទឹកដោះគោឆៅ១កេស និងភេសជ្ជៈ១យួរ ៥លោក អឿ ណារិទ្ធ ថវិកាចំនួន៥ម៉ឺនរៀល ៦លោក ហ៊ួយ ហួរ ថវិកាចំនួន៣ម៉ឺនរៀល ៧លោក យូ ពៅ ថវិកាចំនួន២ម៉ឺនរៀន ៨លោក សេង សាន់ ថវិកាចំនួន២ម៉ឺនរៀល ៩លោក អ៊ុក សុផល ថវិកាចំនួន១ម៉ឺនរៀល ១០លោក ងួន ឆៃវ៉ាន់ ថវិកាចំនួន៥០០០រៀល និងលោកគ្រូចៅអធិការ វត្តពុទ្ធភូមិជាយដែន បានឧបត្ថម្ភអង្ករ៥០គីឡូក្រាម មី២កេស ត្រីខ១យួរ ឃីត១កញ្ចប់ផងដែរ។
លោក អ៊ុត អេន មេភូមិក្បាលស្ពាន១បានបញ្ជាក់ ថវិការសប្បុរសជន ដែលប្រគល់ជូនលោក ឡុង សាមិត្ត ប្រជាការពារភូមិ មានចំនួនសរុប ប្រាក់ខ្មែរ ចំនួន៤០៥០០០រៀល (សែសិបម៉ឺនប្រាំពាន់រៀលគត់) និងប្រាក់បាត ចំនួន២០០០បាត (ពីពាន់បាតគត់)។
លោកមេភូមិក្បាលស្ពាន១ បានបញ្ចាក់ទៀតថា លោក ឡុង សាមិត្ត គឺជា ប្រជាការពារភូមិក្បាលស្ពាន១ និងបាន បំរើការងារការពារ សន្តិសុខភូមិជូនប្រជាពលរដ្ឋ តាំងពីចាប់ប្រជាការពារ ក្នុងភូមិមកម្លេះ និងមានជំងឺប្រចាំការធ្ងន់ធ្ងរ ព្រមទាំងបានសម្រាកព្យាបាល នៅឯមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ហើយពេលនេះ ត្រូវបានត្រឡប់មកផ្ទះវិញផងដែរ៕