(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង៤នាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធនិងរឿង គំនុំជាង១ឆ្នាំ មិនអាចភ្លេចបាន កែនបក្សពួក ទៅវាយគូស ត្រូវរបួសត្រង់ក្បាល ធ្ងន់ ការឃាត់ខ្លួនក្មេងទំនើង នេះបាននៅ វេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចសាលារៀនជីវិតថ្មី ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ។
ហើយការឃាត់ខ្លួន ក្មេងទំនើងនេះផងដែរ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ រិន រីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបក្នុងពាក្យ បណ្តឹងនោះថា ថ្ងៃកើតហេតុនោះ ជនរងគ្រោះបានជិះម៉ូតូ ទៅយកប្អូននៅ សាលារៀនញ៉ូឡាយ ក្រុងប៉ោយប៉ែត ស្រាប់តែមានក្មេងស្ទាវ១ក្រុម មានគ្នាប្រហែល៦នាក់ ជិះម៉ូតូ២គ្រឿង ក្នុងចំណោមនោះជនរង គ្រោះបានស្គាល់ជន សង្ស័យម្នាក់ឈ្មោះ លាភដែលមានជំលោះ ជាមួយខ្លួនជាង១ឆ្នាំមុន បាននាំគ្នាចុះ ពីលើម៉ូតូរត់សំដៅ មកលើជនរងគ្រោះ ហើយបានយកខ្សែ ក្រវ៉ាត់វាយមក លើជនរងគ្រោះ១ខ្សែក្រវ៉ាត់ បណ្តាលឲ្យបែក ក្បាលហូរឈាម ហើយនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់។
ក្រោយពីទទួលបាន ពាក្យបណ្ដឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានដឹកនាំកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត១ក្រុម បានចុះប្រតិបត្តិការស្រាជ្រាវ ឈានដល់ឃាត់ ខ្លួនក្មេងទំនើងបានចំនួន៤នាក់។
១.ឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំ ៤.ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៤នាក់រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំមកមូលដ្ឋានក្រុង ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។
ក្មេងទំនើងទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន យកខ្សែក្រវ៉ាត់វាយទៅ លើជនរងគ្រោះពិតប្រាកដ ព្រោះខឹងនិង ជនរងគ្រោះ ព្រោះមានគំនុំជាង១ឆ្នាំមុន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តទៀតថា កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ខែឧសភា ឆ្នាំ២០២៤នេះ អនុវត្តតាម នីតិវិធីច្បាប់ហើយ ៕