(ខេត្តខេត្តឧត្តរមានជ័យ)៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងខណះមាន ចោរចូលប្លន់និងចាក់ទៅលើម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោ (ថា ស៊ីនាថ) បណ្តាលឲ្យស្លាប់នៅនិងកន្លែង ហេតុការដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពី ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង៤ទៀបភ្លឺ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពីកម្មករឈ្មោះ ផុង អាយុ ២៣ឆ្នាំ ដែលស្នាក់នៅក្នុងដេប៉ូ បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានថា ជារៀងរាល់យប់រូបគាត់ បានស្នាក់នៅក្នុងដេប៉ូជា មួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់ នៅក្នុងបន្ទប់ផ្ទាល់ខ្លួន របស់គាត់ដាច់ដោយឡែក ពីគ្នាចម្ងាយប្រហែល ៣០ទៅ៤០ម៉ែត្រ រូបគាត់បានបន្តទៀតថានៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង៧ព្រឹក ដោយឃើញមានឡាន ម៉ូយដឹកខ្សាច់ យកមកដម្លាក់ក្នុងដេប៉ូ ថៅកែរបស់គាត់តែងតែ ចេញមកជួបម៉ូយដឹកខ្សាច់ របស់គាត់ក៏ប៉ុន្តែនៅព្រឹកនេះ ម្ដេចមិនឃើញថៅកែ ចេញមកជួបទើបធ្វើឱ្យគាត់ មានការងឿងឆ្ងល់ក្រោយ មកគាត់ក៏បានចុចទូរសព្ទ ទៅថៅកែតែចុច មិនចូលដោយឃើញ នៅមុខបន្ទប់របសថៅកែ នៅមានស្បែកជើងគាត់ ក៏បានស្រែកហៅពីខាងក្រៅ បន្ទប់តែពុំមានសំឡេង ឆ្លើយរូបគាត់ក៏បានសម្រេច ចិត្តបើកទ្វារបន្ទប់ភ្លាមនោះ ក៏ស្រាប់តែឃើញថៅកែ របស់គាត់ដេកស្លាប់ផ្កាប់ មុខដោយមានឈាមពាស ពេញកំរាលពូកធ្វើឱ្យគាត់ ស្រែកឆោឡោឡើងរួចក៏បាន ទូរសព្ទទៅកូនប្រុស របស់ថៅកែឲ្យមកមើល។
ភ្លាមៗនោះកូនប្រុស របស់គាត់ដែលស្នាក់នៅ ភូមិផ្សេងគ្នាក៏បានមក ដល់ហើយក៏បានចាប់ផ្ងារ ខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ ខ្លួនត្រូវចោរប្លន់ចាក់ សម្លាប់នៅក្នុងបន្ទប់ មិនដឹងតាំងពីពេលណាមក។
ចំណែកកម្លាំងនគបាល នៃអធិការដ្ឋានក្រុងសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯកហម ភារម្យ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការស្រាវជ្រាវ ធ្វើកំណត់ហេតុដើម្បីកំណត់ មុខសញ្ញាតាមចាប់ខ្លួន ឃាតករយកមក ផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ផងដែរថាក្រោយ ពីសមត្ថកិច្ចធ្វើសកលវិច្ច័យ ត្រួតពិនិត្យសាកសព និងទីតាំងជុំវិញកន្លែងកើត ហេតុអស់រយៈពេលជា ច្រើនម៉ោងមកទើបកំណត់ បានថាជាករណីប្លន់យក ទ្រព្យសម្បត្តិរួចចាក់សម្លាប់ ហើយក៏គេចខ្លួនបាត់ ស្រមោលឈឹង។
តាមការលើកឡើងរបស់ សមត្ថកិច្ចបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន ថានៅចន្លោះម៉ោង ៤ ទៅម៉ោង ៤.៣៧នាទីទៀបភ្លឺថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ ឃាតករបានធ្វើការ គាស់ទ្វារកញ្ចក់បន្ទប់ខាង មុខការិយាល័យ។ រួចក៏ឆ្លងតាមបង្អួចចូលទៅ ក្នុងបន្ទប់ដេករបស់ ជនរងគ្រោះហើយក៏ធ្វើការ ចាក់ទៅលើជនរង គ្រោះដោយអាវុធដែក មុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខ ចំនួនពីកាំបិតនិងចាក់ ខាងក្រោយកញ្ចឹងក ចំនួនពីរកាំបិតសរុប ទាំងអស់ចំនួន ០៤កាំបិតហើយក៏បាន ប្រមូលយកវត្ថុមាន តម្លៃរួមមាន÷ ១,ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ ២.ចិញ្ចៀនមាសទម្ងន់០១ដំឡឹង ៥ជីមួយវង់ ៣,ទូរសព្ទ iphone ១២.មួយគ្រឿងនិងទូរសព្ទ អិនចុចពិលមួយគ្រឿង និងលុយក្នុងកាបូប មួយចំនួនផងដែរ។ រួចហើយក៏ធ្វើការ បើករថយន្តរបស់ជនរងគ្រោះ.ម៉ាក់ តូយូតា.CROSS. ពណ៌សពាក់ស្លាកលេខ ឧត្តរមានជ័យ.2C.1112. យកមកចតចោល នៅចំណុចភូមិឈូកម្ដុំភោជនីយដ្ឋាន សាច់អាំងទឹកកាពិស្ថិត ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
ក្រោយពីសមត្ថកិច្ចធ្វើការ ត្រួតពិនិត្យរួចរាល់ក៏បាន ប្រគល់សាកសពទៅឲ្យ សាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ វែកមុខឃាតករដៃដល់ ដើម្បីតាមចាប់ខ្លួនយក មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕