(ខេត្តបន្ទាយមានជ័យ)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកទាំងពីសម័យ សង្គ្រាម៨៩គ្រាប់ ត្រូវបាន អង្គភាពកំចាត់ម៉ីន(CMAX) បានរុករកឃើញហើយ ដោះបាននៅចំណុច ដីព្រៃ១កន្លែងក្នុង ភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ ។ការរុករកឃើញគ្រាប់ ម៉ីនមិនទាន់ផ្ទះ៨៩គ្រាប់នេះកាលពី ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤។
គ្រាប់ម៉ីនទាំង ៨៩គ្រាប់នេះ នៅចំណុចដីមួយកន្លែង មានទំហំ៧ហិកតា ម្ចាស់មាន ឈ្មោះ កុក អាន ស្ថិតក្នុងភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក កុក អានបានប្រាប់ ឲ្យដឹងថានៅ ថ្ងៃទី ២១នោះ មន្ត្រីអង្គភាពកំចាត់ម៉ីន (CMAX) ១ក្រុមមានគ្នាច្រើននាក់ បានទៅដោះម៉ីននៅ ចំណុចដីមួយកន្លែង របស់គាត់ពេញ១ថ្ងៃ អង្គភាពកំចាត់ម៉ីន(CMAX)បានរុករកឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុក តាំងពីជនាន់សង្គ្រាម ចំនួន៤ប្រភេទសរុប៨៩គ្រាប់ ។
អង្គភាពកំចាត់ម៉ីន(CMAX) បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងនោះមាន ៖១/-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅUSA ,២/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ២ គ្រាប់ ផលិតនៅប្រទេសចិន ,៣/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិននិង៤/-ម៉ីន POMZចំនួន ១ គ្រាប់ ផលិតនៅប្រទេស សូវៀត ។ គ្រាប់យុទ្ធភ័ណ្ឌ ទាំងនោះគុណភាព ខូចទាំងស្រុង។
ក្រោយពីរកឃើញ ហើយត្រូវបានមន្ត្រី អង្គភាពកំចាត់ម៉ីន(CMAX) យកទៅកំទេចចោលនៅ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៤ អស់ហើយផងដែរ ដើម្បីបញ្ជាសនូវគ្រោះថ្នាក់ ដល់ប្រជាពករដ្ឋ ពេលយកទៅដុំ រឺដុតលេងពេលមិន ទាន់កំទេចចោល៕