សមត្ថកិច្ចបង្ហាញមុខ ឈ្មួញគ្រឿងញៀន ចំនួន៣នាក់ ជាជនជាតិចិន ដែលបានប្រព្រឹត្ត បទល្មើសនៅ រាជធានីភ្នំពេញ និងរឹបអូស ថ្នាំញៀនប្រមាណ ជាង១៦គីឡូក្រាម  ជា ប្រភេទថ្នាំគ្រវី

(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខ ឈ្មួញ គ្រឿងញៀន ចំនួន៣នាក់ជាជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើស នៅរាជធានីភ្នំពេញ និងរឹបអូសថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ជាប្រភេទថ្នាំគ្រវី ។

ព័ត៌មានបានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យទី៣ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួល ពីលោក គឹមហុង សាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានី  ភ្នំពេញកាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ បានចុះបង្ក្រាបករណីរក្សា ទុកដឹកជញ្ជូននិង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី ដោយបានធ្វើការ ឃាត់ខ្លួនជនជាតិចិន៣នាក់ ។

កិច្ចបង្ក្រាបនោះដំបូងឡើយ កម្លាំង(ក៣) បានប្រើប្រាស់ជំនាញ ឃាត់ខ្លួនជនសង្ស័យ ម្នាក់នៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀន បានមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសាកសួរទើប បន្តទៅឃាត់បក្ខពួក២នាក់ទៀត ដែលកំពុងស្នាក់ នៅខុនដូមួយ កន្លែងស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង គ្រឿងញៀនមួយចំនួនធំ ប្រភេទថ្នាំគ្រវីធ្វើឲ្យសប្បាយ  ។

សមត្ថកិច្ចមិនទាន់បានធ្វើរបាយ ការលម្អិតស្តីពី ករណីបង្ក្រាបគ្រឿងញៀននោះ នៅឡើយទេ គ្រាន់តែបង្ហើបបឋម ឲ្យដឹងថា សារធាតុញៀន ដែលដកហូតបាន ពីឈ្មួញចិន៣នាក់ នោះសរុបមានចំនួន ជាង១៦គីឡូក្រាម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *