នគរបាលខេត្តបន្ទាយមានជ័យចាប់ផ្តើម បើកយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ រយ:ពេល១សប្តាហ៍ ដល់ប្រជាពលរដ្ឋ មុនអនុវត្តន៍វិធានការ ច្បាប់និងផាកពិន័យ

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់ នគរបាលចរាចរណ៍ ទូទាំងប្រទេស ត្រូវចុះអប់រំផ្សព្វផ្សាយ ណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ និងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ ផ្លូវគោកសំដៅធ្វើ យ៉ាងណាឲ្យមានគ្រោះ ថ្នាក់កម្រិតទាបបំផុត ។

កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានដាក់បញ្ជាដល់ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារ នគរបាលសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវ គោក ចាប់ផ្តើមបើយុទ្ធនាការចុះ អប់រំផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកបើកបរ យានយន្តគ្រប់ប្រភេទ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ទាំងឡាយ ដែលកើតចេញ ពិការធ្វើចរាចរណ៍  និងអ្នកបើកបរ យានយន្តគ្រប់ប្រភេទ មុនអនុវត្តវិធានការ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក។

យុទ្ធនាការនេះធ្វើ ទូទាំងខេត្តបន្ទាយមានជ័យ គ្រប់អធិការដ្នាន នគរបាលក្រុង-ស្រុកទាំង៩ ដោយឡែក ការិយាល័យជំនាញ ចុះបើកនៅភ្លើងស្តុបចំនួន២ ស្តុបទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង ស្ទប់៥៣A ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែន បានថ្លែងថា ការរឹតបន្ដឹងអំពីច្បាប់ ចរាចរណ៍ផ្លូវគោក គឺធ្វើ ឡើងដើម្បីជាការ ដាស់ស្មារតី ឲ្យពលរដ្ឋភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវបង្កើន ការប្រុងប្រយ័ត្ន មិនប្រមាថ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា ការណែនាំនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លា ជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។

លោកក៏សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បា ប់ចរាចរណ៍ផ្លូវគោក ដោយចាប់ផ្ដើម ពីខ្លួនយើងម្នាក់ៗ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះចរាចរណ៍ ផ្លូវគោកឲ្យមានប្រសិទ្ធភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *