ប្រជាពលរដ្ឋរងផលប៉ះ ពាល់ទឹកជំនន់ ចំនួន១១២គ្រួសារ  បានទទួលអំណោយ ពីសម្តេច តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន

(ខេត្តបន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ប្រធានក្រុមការងា រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ លោកខេងស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អភិបាលរងខេត្ត អង្គភាពទាំង៣ស្ថាប័ណ្ណ លោកស្រី ឆាតសុជា ចៅសង្កាត់ព្រះពន្លា បាននាំយក អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរង គ្រោះផលប៉ះពាល់ ដោយសារទឹកជំនន់ ចំនួន១១២គ្រួសារ មករស់នៅក្នុង ទីទួលសុវត្ថិភាព ក្នុងសង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។

ក្នុងពិធីចែក អំណោយនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអានរបាយការណ៍ ស្តីអំពីផលប៉ះពលថា ក្រុងសិរីសោភ័ណ មាន៧សង្កាត់ ស្មើរនិង២៩ភូមិ គិតមកត្រឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២នេះ ទឹកស្ទឹងសិរីសោភ័ណ ហក់ឡើងខ្លាំង បានបង្កផល ប៉ះពាល់ដល់ផ្ទះ សម្បែងរបស់ ប្រជាពលរដ្ឋ មានចំនួន ៥៩៤ខ្នងផ្ទះ មនុស្សរាយសរុប មានចំនួន២,៦២១នាក់ ស្រី១,៤១៨នាក់ កុមារមានចំនួន១៣៨នាក់ ក្នុងនោះគ្រួសារដែលមក រស់នៅទីទួលសុវត្តិភាព មាន៩ទីតាំងមាន ចំនួន៩៣គ្រួសាររស់នៅ ជាមួយសាច់ញាត្តិ មានចំនួន ២២គ្រួសារ ផលប៉ះពាល់ ដំណាំកសិកម្ម រួមមានស្រូវ ១,៥២៨ហិកតា ដំណាំរួមផ្សំ១៤ហិកតា សាលារៀន៣ ក្នុងនោះមាន សាលាសែសិន សាលាកន្ទួត សាលាកោះពងសត្វ ប៉ះពាល់ផ្លូវ មាន៦៣ខ្សែមាន ប្រវែង៣៨,៧៣០ ម៉ែត្រ ផលប៉ះពាល់ខាង លើកងកំលាំងទាំង៣ ស្ថាប័ណ្ណតាមដាន ជាប់ជាប្រចាំ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យថា ទូទាំងខេត្តបន្ទាយ មានជ័យនេះ ទឹកជំនន់ បង្កឲ្យប៉ះពាល់ ប្រជាពលរដ្ឋ សរុបមានចំនួន ជាង៨.០០០គ្រួសារ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព លង់ទឹកស្លាប់១៤នាក់ប៉ះពាល់ ស្រូវជាង៣ម៉ឺនហិកតា ដំឡូងមីជាង ៩០០ហិកតា វត្តអារាមចំនួន២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែងខ្សែ ស្មើនឹងប្រវែង ១៧២ , ២៣៣ ម៉ែត្រផងដែរ។

លោកឧប នាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្ត ទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ គ្រប់កាល:ទេស: ពិសេសការលំបាក នៃជំងឺកូវីដ-១៩ និងការលំបាក នៃជំនន់ទឹកជំនន់ ពេលនេះ ដែលតំរូវ ឲ្យយើងទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយ ផ្តល់នូវស្បៀង និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយ នានាដើម្បីការជួយ អន្តរាគមន៍ នាំប្រជាពលរដ្ឋទៅកាន់ ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធាន ការប្រុងប្រយ័ត្ន សង្រ្គោះបឋម និងត្រៀមលក្ខណជួយ វិស័យសេដ្ឋកិច្ចគ្រួសារ ពួកគាត់  នៅពេលទឹកស្រក ចុះទៅវិញផងដែរ។

ក្នុងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការ ចូលរួមសោកស្តាយ ចំពោះក្រុមគ្រួ សារដែលបាត់បង់ទ្រព្យសម្បត្តិ និងសមានទុក្ខក្រៀម ក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់សមាជិក គ្រួសារដោយសារ ជំនន់ទឹកភ្លៀងនេះ។ អំណោយចែកជូន ប្រជាពលរដ្ឋរងផល ប៉ះពាល់នោះមាន ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូ ក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីអ៊ីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២ម៉ឺនរៀល, ជូនគ្រួសារដែល មានសមាជិកស្លាប់ ដោយទឹកជំនន់ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺន រៀលផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *