ស្ទឹងត្រែងៈសមាគមន៍សម្ព័ន្ធប្រជាជនដើម្បីសន្តិភាពហៅកាត់ថា ស.ស.ប.ស សាខាខេត្តស្ទឹងត្រែង នៅរសៀល ថ្ងៃទី១០ មេសា ២០២៣នេះ បានដឹកនាំក្រុមកាងារថ្នាក់ខេត្តនិងក្រុង ដែលដឹកនាំដោយលោក ផឹក វិទ្យាវី ប្រធាន ស.ស.ប.ស. សាខាខេត្តស្ទឹងត្រែង និង លោក ជា គឹមវ៉ា អនុប្រធានសាខា ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៍ទៅចែកជូនដល់ស្ត្រីរងគ្រោះដោយភ្លេីងឆេះផ្ទះកាលពីថ្ងៃទី២មេសា
២០២៣ស្ថិតភូមិកាំងដីស សង្កាត់ព្រះបាទខេត្តស្ទឹងត្រែង។
នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនោះគឺបានបណ្តាលអោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ ឈឿន ចេង វ័យ៦៧ឆ្នាំបានសា្លប់នៅក្នុងភ្នក់ភ្លើងខណៈដែលដេកនៅក្នុងផ្ទះតែម្នាក់ឯងគួរអោយអាណោចអាធម៌ បន្សល់ទុកប្រពន្ធនិងកូន៣នាក់រស់នៅក្នុងបន្ទុកអោយកំព្រា។
លោក ផឹក វិទ្យា ប្រធាន ស.ស.ប.សសាខាខេត្តស្ទឹងត្រែងបានប្រសាសន៍ថាក្រោមម្លប់នៃសន្តិភាពដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំនៃប្រទេសកម្ពុជា សម្តេចមិនបានទុកចោលនរណាម្នាក់ឬប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីនោះឡើយ ទីណាមានការលំបាកទីនោះមានសម្តេចនៅចាំជួយជានិច្ច។
លោកប្រធាន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រេីប្រាស់ភ្លេីងធូប ទៀន និងចង្ក្រានដែលអាចបង្កឲ្យមានការឆាបឆេះប្រសិនបេីការប្រេីប្រាស់មិនបានត្រឹមត្រូវ ។
សូមបញ្ចាក់ថាអំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះរួមមាន អង្ករ ១បេ ស្មេី 50គីឡូ មី២កេះ ទឹកផ្លែឈើ១កេះត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា២ដប ប៊ីចេង១កញ្ចប់ ខ្ទឹមស១គីឡូ ទឹកបរិសុទ្ធ១០យួរ និងថវិកា ៤០មុឺនរៀលផងដែរ។
SAMNEANG