អបអរសារទរ ក្រុងកែប ខេត្តកែប ទទួលបាន ពានរង្វាន់ស្ដង់ដារ ទីក្រុងទេសចរណ៍ស្អាត អាស៊ាន ឆ្នាំ២០២៤-២០២៦ និងទិវាជាតិ ទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍ ” ឆ្នាំ២០២៤

(ខេត្តកែប)៖ ខេត្តកែបបានទទួល ពានរង្វាន់ស្តង់ដាទីក្រុង ទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២៤-២០២៦ ដែលពិធីប្រគល់ ពានរង្វាន់នេះប្រព្រឹត ទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤កន្លងទៅ ក្នុងវេទិការ ទេសចរណ៍ អាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅទីវៀងចន្ទ ប្រទេសឡាវ ។

ក្នុងទឹកចិត្តសាទរ រីករាយជាមួយជ័យលាភី ក្នុងនាមជាខេត្តពានរង្វាន់ ស្តង់ដាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន  និងសិស្សានុសិស្ស ជាច្រើនរយនាក់បានមកជួបជុំគ្នា ដង្ហែរក្បួនព្យុហយាត្រា អបអរសាទរ តាមដងវិថីសំខាន់ៗ ចាប់ពីសួនច្បារ ខ្ញុំស្រឡាញ់ខេត្តកែប ឆ្នេរលេងទឹក កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាមទីប្រជុំ ជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សាក្តាម ឆ្ពោះមកឆ្នេរលេង ទឹកវិញ រួមទាំងការដង្ហែរតាម ទូកទេសចរណ៍ស្រប តាមបណ្តោយឆ្នេរទេចរណ៍ សំខាន់ៗក្នុងខេត្តផងដែរ ។

ក្នុងពិធីជួបជុំគ្នា ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានអានសារលិខិត  របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្នុងឱកាសទិវាជាតិ ទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ដែលមានខ្លឹម សារជម្រុញចលនា ប្រឡងប្រណាំង “ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីអោយកម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញ ខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សក្តិសមកិត្តិនាម “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត អភិបាលខេត្តបញ្ជាក់ថា ជ័យលាភីថ្មីដែលខេត្តកែបនេះ កើតចេញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ ស្ថាប័នឯកជនទាំងអស់ លើការសំអាតអនាម័យបរិស្ថាន ការរៀបចំ ទុកដាក់សំរាមបានត្រឹមត្រូវ ទើបធ្វើអោយយើងនៅតែរក្សាបាននូវជ័យលាភីដ៏មានកិត្តិយសនេះ។

ឯកឧត្តមបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វាន់ ជាច្រើនដូចជា៖

-ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង ៣លើកជាប់គ្នា

-ពានរង្វាន់ទីក្រុងនិរន្តភាព បរិស្ថានអាស៊ាន នៅប្រទេសព្រុយនេ លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

-ពានរង្វាន់ទីក្រុង ទេសចរស្អាតអាស៊ាន នៅទីក្រុងឈាងម៉ៃ ប្រទេសថៃ

-វិញ្ញាបនបត្រទីក្រុង ឈានមុខអាស៊ាន លើគោលដៅអភិវឌ្ឍ ប្រកបដោយចិរភាព ត្រូវទទួលនៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន តែត្រូវពន្យាពេល ដោយសាវិបត្តិជំងឺកូវីដ-១៩

-ពានរង្វាន់ចលនា ប្រឡងប្រណាំង ឆ្នេរខ្សាចកំសាន្តស្អាត របស់ក្រសួងទេសចរណ៍។

-វិញ្ញាបនបត្រនិរន្តរ ភាពបរិស្ថានអាស៊ាន លើសូចនាករ ខ្យល់ស្អាត និងថ្ងៃនេះទទួលបាន ពានរង្វាន់ស្តង់ដា ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤-២០២៦ ដែលធ្វើពិធីអប អរនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា បណ្តាជ័យលាភីធំៗ ដែលកែបទទួលបាន ផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាង សកម្មពីបណ្តាមន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូនអាជីវករ ប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ទីក្រុង របស់ខេត្តកែប ចេញជាលទ្ធផលផ្លែផ្កា  ដូចពេលនេះ ។

ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត មានការរីចំរើនគួរ អោយកត់សំគាល់ ព្រៃឈើ សំណង់ អាគាររដ្ឋ អគារសាធារណៈ ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត  អាហារដ្ឋាន ភោជនីយដ្ឋាន ឆ្នេរសមុទ្រ សេវាម្ហូបអាហារសមុទ្រ និងទីតាំងល្អល្អ ទាំងអស់នេះសុទ្ធសឹងជាផ្នែក មួយជម្រុញអោយ ខេត្តឈានទទួលបាន ជ័យ លាភីក្នុងការ ប្រឡងប្រណាំងដណ្តើម បានពានរង្វាន់ជាបន្តបន្ទាប់។

ឯកឧត្តមសង្ឃឹម តាមរយៈជ័យលាភីនេះ ខេត្តកែប នឹងទាក់ទាញបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនឡើងថែមទៀត ធ្វើអោយខេត្តកែប ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តកាន់តែមានសេដ្ឋកិច្ច រីកចំរើន និងកាន់តែមាន ការអភិវឌ្ឍន៍បន្ថែមទៀត៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *