(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចកា រិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំ ពេញ បានចាប់បញ្ជូនស្ត្រី ម្នាក់ទៅតុលាការ ដែលជាការអនុ វត្តតាមអំណាច សាលក្រមបង្គាប់ឲ្យចាប់ខ្លួន និងយកទៅឃុំខ្លួន ក្នុងពន្ធនាគារកំណត់២ឆ្នាំ ជាប់ចោទពីបទ.មិន បំពេញកាតព្វកិច្ចចំពោះ ឧបរណ៍អាចជួញដូរបាន ។
ជនជាប់ចោទឈ្មោះ ផាន់ សុភារី ភេទស្រី អាយុ៣៨ ឆ្នាំ មុនចាប់ ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផាន់ សុភារី ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេចតាមសាល ក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១” ចុះថ្ងៃ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ រយៈពេល ២ឆ្នាំ ជាប់ចោទពីបទ.មិនបំពេញកាតព្វ កិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តការ ទូទាត់សងប្រាក់ និងសម្រេចចេញ ដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនឈ្មោះនេះ នៅមណ្ឌលអប់ រំកែប្រែ(ម២) នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោស តាមអំណាចសាល ក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
តាមប្រភពព័ត៌មាន ពីសមត្តកិច្ចឲ្យដឹងថា ជនជាប់ចោទ ជាប់ពាក់ពន្ធចេញ មូលប្បទានប័តប្រមាណ ២៧ ០០០ ដុល្លារអាមេរិក ដោយគ្មានសាច់ប្រាក់ឲ្យ ទៅភាគីដើមបណ្តឹង និងបានគេចវេសពី បំណុលនោះ រហូតមានសាលក្រម ផ្តន្ទាទោសដាក់ ពន្ធនាគារ២ ឆ្នាំ និងមានដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនទៀតផង ។ ជាក់ស្តែងសមត្តកិច្ច បានអនុវត្តតាម សាលក្រមនោះ ទើបស្រាវជ្រាវនិង ចាប់ខ្លួនជនជាប់ចោទ ដែលបានទៅលាក់ខ្លួនពួនអាត្មា នៅខេត្តតាកែវឯណោះ៕