ភ្នំពេញ ៖ ដោយអនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួ សាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ច ការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិត ធ្ងន់រាជធានីភ្នំពេញ បានសហការណ៍ជា មួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាណិជ្ជករ២នាក់ ប្តីជាជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ នៅចំណុចបន្ទប់ជួលភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដោយជាប់ពាក់ពន្ធពីបទ. រំលោភលើទំនុកចិត្ត ដែលមានទំហ៊ុទឹកប្រាក់ប្រមា ណ១ លានដុល្លារអាមេរិក ។
បុរសជាប្តីមានឈ្មោះ CHO YUN HO អាយុ៤៧ ឆ្នាំ ជនជាតិកូរ៉េ និងប្រពន្ធឈ្មោះ ឆេង ណារី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នករកស៊ី មានទីលំនៅភូមិត្រពាំង ធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនលេខ១០៨៦និង ១០៨៧.ដ.ច.នចុះថ្ងៃទី៦ខែ តុលាឆ្នាំ ២០២៣ ចេញដោយលោក តាំង ស៊ុនឡាយ (កាលនៅជាប្រធាន សាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ) ដែលប្តីប្រពន្ធទាំង២ នាក់នោះជាប់ពាក់ពន្ធពី បទ.រំ លោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
ក្រោយចាប់ខ្លួនប្តី ប្រពន្ធទាំងពីរនាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្តកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដែលសំណុំរឿងនោះ បានស្ថិតនៅលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើប សួរចាត់ការបន្ត តាមនីតិវិធី ៕
ករណីដាច់ដោយឡែកមួយទៀត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២ ០២៤ ស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តី ប្រកាសព័ត៌មានស្តីពី ជនជាតិកូរ៉េ ជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម ត្រូវបានចោទប្រកាន់ ។
អ្នកនាំពាក្យនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩ និង២០ នាទី កម្លាំងសមត្តកិច្ចនាយកដ្ឋានចារកម្ម បានសហការជាមួយ មន្ទីរប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបង្រ្កាបករណីគ្រឿងញៀន ដោយបានឆែកឆេរ បន្ទប់ចំនួន៤ ក្នុងអគារខុនដូរមួយ កន្លែងស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លទ្ធផលសមត្តកិច្ចបាន រកឃើញថ្នាំញៀន និងដកហូតពី បន្ទប់ទាំង៤នេះ មានទម្ងន់សរុប ២.៩៣៤,១៤ ក្រាម ព្រមទាំងបាន ឃាត់ខ្លួនជនជាតិកូរ៉េ២ នាក់ រួចកសាងសំណុំរឿង បញ្ជូមកអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ ស្របតាមនីតិវិធីច្បាប់ ។
ចំពោះករណីខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទ ប្រកាន់ជនសង្ស័យទាំង២នាក់ ដែលជាជនជាតិកូរ៉េ និងបក្ខពួក ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤០នៃច្បាប់ស្តីពីការ ត្រួតពនិត្យគ្រឿងញៀន ។ អាស្រ័យដូចបានជម្រាប ជូនខាងលើនេះ សូមសាធារណៈ ជនមេត្តាជ្រាបជា ព័ត៌មានតាមការគួរ ៕