(ភ្នំពេញ)៖ ទីតាំងកុងស៊ីបញ្ចាំនិង ទិញលក់ម៉ូតូមួយកន្លែង នៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួង មហាផ្ទៃចុះបង្ក្រាបឆែកឆេរ ដោយ ដកហូតបានម៉ូតូ ចំនួន៣១គ្រឿង និងស្លាកលេខ ប្រមាណជាង១០០បន្ទះ និងកាតគ្រីនិង អត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធទិញលក់ ស្លាកលេខម៉ូតូ។
ការចុះបង្ក្រាបកុ ងស៊ីបញ្ចាំនេះធ្វើឡើង កាលពីវេលាម៉ោង ប្រមាណ៣និង ៣០នាទីរសៀល ថ្ងៃទី២០ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចកុងស៊ី បញ្ចាំនិងទិញលក់ម៉ូតូស្ថិ តនៅផ្ទះលេខ ៤៩Bផ្លូវលេខ ១៩២ ភូមិ ៤សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមនគរបាលអោយដឹងថា ប្រតិបត្តិការនេះដោយ មានការអនុញ្ញាពីលោក គឹម ហុងសានព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញនិង ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី អាជ្ញាធរនិង នគរបាលខណ្ឌទួលគោកផងដែរ។
តាមព័ត៌មានអោយដឹងថា ការចុះឆែកឆេរ ដកហូតម៉ូតូនេះ ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាព ពីជនសង្ស័យ ម្នាក់ដែលបានទិញ ស្លាកលេខម៉ូតូពី កុងស៊ី បញ្ចាំខាងលើ ហើយ ក៍បានយកទៅបង្ហោះលក់ជាសាធារណៈ។
នៅក្នុងការចុះបង្ក្រាប ឆែកឆេរនេះដែរ ម្ចាស់កុងស៊ី ទំនងជាដឹងខ្លួនទាន់ គេចខ្លួនបាត់មុនពេលដែល សមត្ថកិច្ច ចុះទៅដល់។
តាមព័ត៌មាន បង្ហើបអោយដឹងថា ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតម៉ូតូចំនួន ចំនួន៣១គ្រឿង,ស្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូចំនួន៧២ ,អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់ ,ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និង កូនសោមួយចំនួនទៀត បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មក្រសួងមហាផ្ទៃ ដើម្បី ចាត់ការតាមនិតីវិធី។បន្ទាប់ពីចប់ប្រតិបត្តិការ គណៈកម្មការសម្រុះក៍ បានបិទសៀលទីតាំងខាង លើជាបណ្តោះអាសន្ត៕