ចូលម៉ាស្សាមិនឱ្យលុយ បង្កជាហិង្សាវាយ កាប់គ្នាទៅវិញទៅ មកបណ្ដាលឱ្យ រងរបួសធ្ងន់ស្រាល

(ភ្នំពេញ)៖ បុរស២នាក់ជិះម៉ូតូ មួយគ្រឿងឌុបគ្នា ចូលទៅម៉ាស្សារួច ក៏មានទំនាស់ ពាក្យសម្តីនិងនារី ម៉ាស្សាព្រោះមិនឲ្យ លុយបែរជាជិះម៉ូតូ ទៅយកដំបង និងដែកថ្នាំងអំពៅ មកចូលវាយទៅ លើនារីម៉ាស្សា បណ្តាលឲ្យរងរបួស តែត្រូវខាងភាគី នារីម៉ាស្សាវាយបក ទៅវិញបណ្តាលឲ្យរង របួសធ្ងន់ឈាម ស្រោចខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះដែរបាន កើតឡើងកាលពី វេលាម៉ោង ១១យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ចំណុចក្បែនិង វត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមសម្ដី ពីពលរដ្ឋនៅកន្លែង កើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរស ពីរនាក់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសងសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាក លេខជិះឌុបគ្នាមកចូ លម៉ាស្សាខ្លួនក្នុង ហាងមួយកន្លែង ក្បែនិងវត្តនាគវ័ន្ត ក្រោយមកបុរសទាំង ពីរនាក់ក៏បានទាស់ពាក្យ សម្តីជាមួយ និងងនារីម៉ាស្សា ព្រោះតែឲ្យលុយ មិនគ្រប់ដោយមាន លុយត្រឹមតែ២ម៉ឺនរៀល ហើយបង្ខំឲ្យនារីម៉ាស្សា រួមភេទជាមួយតែ ដោយតម្លៃរួមភេទចំ នួន១០ដុល្លា ពេលរួមភេទហើយ បុរសទាំងពីអ្នកនោះ ឲ្យលុយមិនគ្រប់ ក៏មានការទាស់ ពាក្យសម្តីនិងនារីម៉ាស្សា បង្កទៅជាហឹង្សាវាយគ្នា ទៅវិញទៅមកបណ្តាល ឲ្យភាគីខាងនារីម៉ាស្សា រងរបួសធ្ងន់ ស្រាល៣នាក់ ចំណែកបុរស២នាក់ នោះបានរងរបួស ឈាមស្រោចខ្លួន ព្រោះខាងនារីម៉ាស្សា វាយសំពងបកមកវិញ។

ក្រោយមកសមត្ថកិច្ច មូលដ្ឋានក៏បានចុះ មកដល់ឃាត់បុរស ទាំងពីរនាក់នោះ ហើយនិងស្ត្រីម៉ាស្សាម្នាក់ យកទៅប៉ុស្តិ៍នគរបាល សង្កាត់បង្កក់ទី ២ ដើម្បីសួរនាំបន្ត និងឲ្យភាគីសង្ខាង ដោះស្រាយគ្នាទៅ តាមនីតិវិធីផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *