បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនពីករណីឆក់ត្រីក្នុងតំបន់អភិរក្ស!

ស្ទឹងត្រែងៈចៅក្រមនៃសាលាដំបូងខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជា បណ្ដោះអាសន្នករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់។

មន្ត្រីជលផលបានឲ្យដឹងថាជនសង្ស័យខាងលើឈ្មោះ ហ៊ុល ឡាយ អាយុ២២ឆ្នាំ រស់នៅភូមិ កោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្ត ស្ទឹងត្រែង។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា នៅមុនពេលខ្លួន កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា និងប៉ុស្តិ៍កោះជឹ្រម សហគមន៍ នេសាទកោះជឹ្រម ចុះល្បាតក្នុងតំបន់ អភិរក្សក៏ប្រទះឃើញសកម្មភាពទូក មួយគ្រឿងមានគ្នាពីរនាក់កំពុងឆក់ត្រី។ភ្លាមៗនោះ ក្រុមអភិរក្សបាន សហការគ្នាដេញតាម ហើយជនសង្ស័យបានដឹងខ្លួនក៏បើកទូកសំដៅទៅ មាត់ច្រាំង រត់ឡើងលើគោក ប៉ុន្តែជនសង្ស័យម្នាក់ត្រូវក្រុមការងារឃាត់ ខ្លួន បាននៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក បញ្ជូនមកខណ្ឌរដ្ឋបាល ជលផលខេត្តស្ទឹងត្រែង។

ចំណែកជនសង្ស័យម្នាក់ទៀតដែលធ្វើសកម្មភាពជាមួយកំពុងរត់គេចខ្លួននៅឡើយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតករណីខាងលើនេះបានរួម មាន ទូកឈើមួយគ្រឿង,ម៉ាស៊ីនម៉ាកហ៊ីណូកម្លាំង២៥ សេសមួយគ្រឿង, ថ្មងដងត្រីដែល ភ្ជាប់ខ្សែភ្លើងមួយគ្រឿងនិងត្រីជាច្រើនគីឡូក្រាម។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *