ស្ទឹងត្រែង :ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៍ដូចជាការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំនុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេកុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានចុះល្បាតក្នុងភូមិសាស្រ្ដ ទីប្រជុំជន ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង បានប្រទះឃេីញក្មេងទំនើង ០១ក្រុម មានចំនួន០៥នាក់ ធ្វេីសកម្មភាពបើកបរម៉ូតូក្នុងល្បឿនលឿន បង្ហោះ និងអូសឈ្នាន់តាមផ្លូវ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំនិងបានប្រគល់អោយអាណាព្យាបាលមកធានាយកកូនត្រលប់ទៅវិញដើម្បីអប់រំបន្ត។
នៅក្នុងការឃាត់ខ្លួនក្មេងទំនើងទាំង៥នាក់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានកោសក់ក្មេងទំនើងទាំងនោះនិងអោយធ្វើត្រាប់ដោយដោះកង់ម៉ូតូផ្នែកខាងមុខនាំគ្នាលើកបង្ហោះ ដើម្បីអោយពួកគេរាងចាល ។បន្ទាប់មក សមត្ថកិច្ចបានអោយក្មេងទំនើងបត់ជើងក្រាបសំពះឪពុកម្តាយអំពីការដឹងកំហុសរបស់ខ្លួន។
សមត្ថកិច្ចបញ្ចាក់ថាក្មេងទំនើងទាំង០៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនអប់រំណែនាំនិងធ្វើកិច្ចសន្យាអោយត្រលប់ទៅផ្ទះវិញនោះមានឈ្មោះ
១. ឈ្មោះ រៀម ចយ ភេទ ប្រុស អាយុ ១៧ឆ្នាំ
២. ឈ្មោះតាន់ ម៉ៃ ភេទ ប្រុស អាយុ ១៩ឆ្នាំ
៣. ឈ្មោះ នូកន ថងសៃ ភេទប្រុស អាយុ ១៩ឆ្នាំ
៤. ឈ្មោះផល.សារ៉ន ភេទប្រុស អាយុ ២១ឆ្នាំ
៥. ឈ្មោះដែង នាង ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង០៥រស់នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។SAMNEANG