(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ លោក ឈ្នាង កុសល និងលោក ថាច់ កេត អនុប្រធានផ្នែករដ្ឋបាល នៃក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ និងលោក ស្រេង ធារិទ្ធ សមាជិកក្រុមការងារ អភិវឌ្ឍយុវជនក្រុង សិរីសោភ័ណ និង ក្រុមការងារ បានអញ្ជើញចុះ សួរសុខទុក្ខ និង នាំយក អំណោយ របស់ឯកឧត្តម កែ សួន សុភាព ប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា រួមមាន ៖ ថវិកា ចំនួន ៦៥ម៉ឺនរៀល ទឹកបរិសុទ្ធ ចំនួន ១កេស និងទឹកដោះគោ ឆៅ ចំនួន ១យួរ ប្រគល់ជូនកញ្ញា ផល ផាសុគីន សមាជិកផ្នែកពិធីការ នៃក្រុមការងារ អភិវឌ្ឍយុវជនខេត្ត បន្ទាយមានជ័យ ដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ។